ជីវិតអីក៏ផុយស្រួយអីយ៉ាងនេះ បុរសម្នាក់មិនគួរណាមកបាត់បង់ជីវិត ដោយសារតែរឿងអកុសលមួយនេះ
កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Bong Sarak Sr. បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភក្តិរបស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«ពិតជាលឿនណាស់ លាលេីកនេះលារហូតគ្មានថ្ងៃជួប សូមទៅកាន់ សុគតិភពណា brother គ្រោះថ្នាក់ដើមឈើដួលសង្កត់ ដង្ហែសពទៅបូជានៅម៉ោង០២:០០ថ្ងៃនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមទាំងអស់គ្នា»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។