លឿនពេកហើយ ប្អូនស្រីស្អាតខ្លាំងណាស់ តែបែរជាត្រូវទទួលមរណភាពទាំងវ័យក្មេង ដោយសារតែបែបនេះទៅវិញ
ហ្វេសប៊ុក៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Oun Moon បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលប្អូនស្រីរបស់នាង មានឈ្មោះ ម៉ូរីតា បានទទួលមរណភាពទាំងវ័យក្មេង គឺដោយសារតែ ជំងឺ គាំងបេះដូង។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”បងប្អូនដែលចង់ទៅចូលរួមបុណ្យស.ព ប្អូនស្រីតា ស.ពតម្កល់ធ្វើនៅវត្តទឹកថ្លា បូជាម៉ោង8:30AM ព្រឹកស្អែកថ្ងៃ24 កក្កដា 2021 ប្អូនស្រីស្លា.ប់ដោយសារជំងឺ គាំងបេះដូង លឿនពេក សូមវិញ្ញា.ណក្ខ.ន្ធ អូនទៅកាន់សុគតិភព ជាតិក្រោយសូមអោយអូនអាយុវែងណាអូនណា ម៉ូរីតា”។
ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំមួយនេះដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ មានឈ្មោះ Nak Nak ត្រូវជាអតីតសង្សារ នៃ ស.ព ក៏បានមកចូលរួម ក្នុងពិធីបុណ្យ ស.ព នេះ ហេីយបានបង្ហោះសារមួយឃ្លា ដោយបង្ហាញពីអារម្មណ៍ឈឺចាប់របស់ខ្លួន និងក្ដីអាឡោះអាល័យ ដោយមានខ្លឹមសារថា៖”ម៉ី ពេលអូនញញឹម ស្អាតណាស់ បងមិននឹកស្មានថា ពួកយើងមានថ្ងៃនេះទេ នេះជារូបថតចុងក្រោយហើយ ដែលពួកយើងបានថតជាមួយគ្នា សូមអូនទៅឲ្យបានសុខកើតជាតិណាៗកុំឲ្យអភ័ព្វ ស្លា.ប់ទាំងវ័យក្មេងដូចជាតិនេះ បងនឹងធ្វើតាមសន្យា ថែរក្សាខ្លួនឲ្យបានល្អ រឹងមាំ មិនឲ្យអូនអស់សង្ឃឹមទេ លាហើយក្មេងល្អរបស់បង សង្ឃឹមថាជាតិណាៗ ពួកយើងនឹងជួបគ្នាម្ដងទៀត បង ស្រឡាញ់អូន ចាន់ ម៉ូរីតា ការចងចាំមួយនេះនឹងមិនរលុបទេ សម្រាប់មនុស្សពិសេស របស់បង 06.08.2003-23.07.2021”។