នេះគឺជាសារចុងក្រោយ មុនពេលដែលគាត់សម្រេចចិត្តលោតទឹក ស.ម្លា.ប់ ខ្លួន ដោយគាត់បានបង្ហោះសារយ៉ាងខ្លីថា
ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់ធាត់ បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលមិត្តជាទីស្រលាញ់របស់នាងម្នាក់ បានសម្រេចចិត្តបញ្ចាប់ជីវិតរបស់ខ្លួន ដោយលោតទឹកសម្លា.ប់ខ្លួន នៅលេីស្ពាន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅខេត្តស្ទឹងត្រែង។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ហេតុអ្វីធ្វើបែបនេះមិត្តសម្លាញ់ យើងមិនទាន់បានជួបគ្នាទេ ថាចប់កូវីតលូវមិចក៏គិតខ្លីចឹង គាត់លោតទឹកសម្លា.ប់ខ្លួន ម៉ោង 17:20នាទី។ ចេះតែឆ្ងល់មួយរយៈនឹងវា ផុសប្លែក ថាលារហូត សូមអ្នកដែលមានជំងឺបាក់ទឹកចិត្តគិតអោយវែងឆ្ងាយ អ្នកស្លា.ប់ទៅ បានសុខ តែអ្នកដែលនៅរស់ គឺឈឺចាប់ ជាពិសេសគឺម្តាយ កុំអោយគាត់ស្រក់ទឹកភ្នែក ហែរមិនរួចទេទឹកភ្នែកម្តាយ ពូ ប៊យ”។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ នៅលេីគណនីហ្វេសប៊ុក ជន រង គ្រោះវិញ ដែលមានឈ្មោះ ពូ ប៊យ មុនពេលដែលគាត់សម្រេចចិត្តលោតទឹកបែបនេះ គឺគាត់បានបង្ហោះសារចម្លែកៗជាច្រេីន។ ក្នុងនោះដែរ សារមួយឃ្លា បានបានសរសេរយ៉ាងដូច្នេះថា៖”អហោសិកម្មអោយខ្ញុំផង”។ សូមជម្រាបផងដែរថា មកដល់នឹងពេលនេះ សា.ក.ស.ព របស់គាត់ នៅពុំទាន់រកឃេីញនៅឡេីយនោះទេ។