ហេតុអី្វធ្វើបែបនេះ ចេះតែឆ្ងល់មួយរយះនេះគាត់ ផុសប្លែកៗ ថាលារហូត ចុងក្រោយគាត់ក៏សម្រេចចិត្ត លោតទឹក ស.ម្លា.ប់ខ្លួន ទាំងវ័យក្មេង
ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់ធាត់ បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលមិត្តជាទីស្រលាញ់របស់នាងម្នាក់ បានសម្រេចចិត្តបញ្ចាប់ជីវិតរបស់ខ្លួន ដោយលោតទឹកសម្លា.ប់ខ្លួន នៅលេីស្ពាន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅខេត្តស្ទឹងត្រែង។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ហេតុអ្វីធ្វើបែបនេះមិត្តសម្លាញ់ យើងមិនទាន់បានជួបគ្នាទេ ថាចប់កូវីតលូវមិចក៏គិតខ្លីចឹង គាត់លោតទឹកសម្លា.ប់ខ្លួន ម៉ោង 17:20នាទី។ ចេះតែឆ្ងល់មួយរយៈនឹងវា ផុសប្លែក ថាលារហូត សូមអ្នកដែលមានជំងឺបាក់ទឹកចិត្តគិតអោយវែងឆ្ងាយ អ្នកស្លា.ប់ទៅ បានសុខ តែអ្នកដែលនៅរស់ គឺឈឺចាប់ ជាពិសេសគឺម្តាយ កុំអោយគាត់ស្រក់ទឹកភ្នែក ហែរមិនរួចទេទឹកភ្នែកម្តាយ ពូ ប៊យ”។
ការលោតទឹកសម្លា.ប់ខ្លួនរបស់យុវជនខាងលេីនេះដែរ បានបន្សល់ទុកនៅសម្ភារៈមួយចំនួន របស់គាត់ នៅលេីស្ពាន ដែលបង្កេីតធ្វេីឱ្យមហាជន កេីតក្ដីរំជួលចិត្តជាខ្លាំង ចំពោះអត្ថន័យ នៃសម្ភារៈទាំងអស់នោះ។ ជាក់ស្ដែង ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ មានឈ្មោះ អួ សុីវ អិញ បានបកស្រាយ នូវរាល់អត្ថន័យ ចំពោះសម្ភារៈដែលជនរងគ្រោះ បានបន្សល់ទុកឱ្យមហាជនបានដឹងថា៖”ស្បែកជើងតំណាងអោយ (អស់ពេលវេលាដើរលើផ្លូវជីវិត) លុយតំណាងអោយ (មិនមានការចំណាយបន្តទៀត) ចិញ្ចៀនតំណាងអោយ (ឆាកជីវិតមានគូរស្រករ ត្រូវបានបញ្ចប់) ខ្សែកតំណាងអោយ (អស់ពេលវេលាឱនគោរពចំពោះអ្នកមានគុណ) ទូរស័ព្ទតំណាងអោយ (អស់ពេលវេលានិយាយស្តីជាមួយមនុស្សជុំវិញខ្លួន) កន្ទុយបា.រីតំណាងអោយ (អស់ភាពស្មុកស្មាញក្នុងជីវិត)”។