អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគម្រោងលក់វិមានបែបអភិជន ដែលជាស្តេចវីឡានិងជាកំពូលភូមិគ្រឹះដ៏ប្រណិតគ្មានគូប្រៀប មានតម្លៃរហូតដល់ទៅ
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគម្រោងលក់វិមានបែបអភិជន ដែលជាស្តេចវីឡាដ៏ប្រណិត មានតម្លៃរហូតដល់ខ្ទង់លានដុល្លារ។ ក្នុងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានមានការបញ្ជាក់នៅលេីទំព័រផេកហ្វេសប៊ុកជាផ្លូវការ ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«វិមាន Privacy ជាស្ដេចវិឡាដ៏មានកិត្យានុភាព ប្រណិតភាព ឧត្ដមភាពនៃភាពអស្ចារ្យ ការរស់នៅវិមានឯកជន ក្នុងកំពូលភូមិគ្រឹះ ដ៏ល្អឯកគ្មានគូប្រៀប ។ វិមាន Privacy ចាប់ផ្ដើមទទួលលុយកក់ក្នុងពេលឆាប់ៗនេះហើយ
អតិថិជនទាំងអស់បង់រំលស់ប្រចាំខែត្រឹមតែ20,000$ក្នុងមួយខែ ដោយគ្មានការប្រាក់រយៈពេល 3ឆ្នាំ តំលៃពេញ 3.95M$(បីលានកៅសិបប្រាំមុឺនដុល្លា) តំលៃបង់ផ្ដាច់ត្រឹមតែ 2.95M$ (ពីរលានកៅសិបប្រាំមុឺនដុល្លា)តែប៉ុណ្ណោះ។
បើអតិថិជនទាំងអស់ចាប់អារម្មណ៍ សូមទំនាក់ទំនងប្រឹក្សាយោបល់ 011254444/ 066444444 -ទំហំដី 100×100=10000ម៉ែតការ៉េ -ទំហំផ្ទះរួមកន្លែងចតឡាន 91m×60m -សាច់ផ្ទះ 52m×28m កំពស់បីជាន់ -ចំណតឡានបាន16ឡាន -ចំណត Helicopter 01 ។ ជាន់ផ្ទាល់ដី -បន្ទប់ទទួលភ្ញៀវធំ 01 -បន្ទប់ទទួលភ្ញៀវតូច 01 -ចង្ក្រានបាយធំ 01 -ចង្ក្រានបាយតូច 01 (ចង្ក្រានមិនមានក្លិន) -កន្លែងញាំបាយសម្រាប់ជួបជុំធំ 01 -កន្លែងញាំបាយសម្រាប់គ្រួសារ 01 -បន្ទប់អ្នកបំរើ 02 -បន្ទប់តៃកុងឡាន 02 -បន្ទប់ហាត់ប្រាណ 01 -បន្ទប់មើលកុន 01 -បន្ទប់សម្រាប់ភ្ញៀវ 01 -បន្ទប់ទឹក 06 -ខាងក្រោយមានអាងហែលទឹក 01 -បន្ទប់សម្អាតប្រាណ 01 -រានហាលខាងក្រោយផ្ទះសម្រាប់ជួបជុំ 01។ ជាន់ទី១ -បន្ទប់ដេក 09 -បន្ទប់Master 01 -បន្ទប់ធំ 01 -បន្ទប់កណ្តាល 07 -បន្ទប់ទទួលភ្ញៀវធំ 01 -បន្ទប់គ្រួសារ 01 -បន្ទប់ទឹក 09។ ជាន់ទី២ -បន្ទប់ Karaoke 01 -បន្ទប់កំសាន្ត 01 ទីតាំងតាមបណ្ដោយផ្លូវជាតិ6A»។