អបអរសាទរ ទីបំផុត កញ្ញា តេង សុីណាត ហៅ អាជី បានភ្ចាប់ពាក្យហើយ ដោយទទួលបានចំណងដៃពីខាងប្រុស យ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបជាទឹកប្រាក់ដល់ទៅចំនួន
នៅព្រឹកថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១ មហាជន ដែលជាអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្ញេីលយ៉ាងខ្លាំង ចំពោះដំណឹងជ័យមង្គលរបស់កញ្ញា តេង សុីណាត ហៅ អាជី ដែលត្រូវជាបងស្រីបង្កេីតរបស់កញ្ញា តេង ដាណា ហៅ អាមុី បានរៀបចំពិធីភ្ជាប់ពាក្យជាមួយកំលោះសង្ហារម្នាក់ ត្រូវជាសង្សាររបស់ខ្លួន ដែលគាត់មានឈ្មោះ អៀង អេងឡាយ។
នៅក្នុងពិធីជ័យមង្គលនេះដែរ យេីងសង្កេតឃេីញថា មានការរៀបចំតុបតែង ផ្កាយ៉ាងស្រស់ស្អាត អមជាមួយគ្រឿងអលង្ការ មាស ពេជ្រ ដែលមានតម្លៃជិត ៧មុឺនដុល្លារឯណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត សម្រាប់ថ្លៃបណ្ដាការ (ថ្លៃទឹកដោះ) រហូតដល់ទៅ 500លានរៀន ស្មេីហ្នឹង ជាង ១២មុឺនដុល្លារឯណោះ។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់គេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា របស់លោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”Wow ថ្ងៃនេះភ្ជាប់ពាក្យប្អូនស្រី អាជី ទទួលបានចំណងដៃពីខាងប្រុស លុយ 500លានរៀល ខ្សែករពេជ្រ ជិត 70000 $ និងវិឡារតម្លៃជិតកន្លះលានដុល្លារ សូមជូនពរប្អូនស្រីប្អូនប្រុសមានសុខភាពល្អ ស្រលាញ់គ្នារហូតណា”។
សូមជម្រាបផងដែរថា កញ្ញា តេង សុីណាត ហៅ អាជី គឺជាបងស្រីបង្កេីតរបស់កញ្ញា តេង ដាណា ហៅ អាមុី ដែលអ្នកទាំងពីរ គឺជាម្ចាស់ក្រុមហ៊ុន គ្រឿងសម្អាងមួយ ដែលមានឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន រហូតខ្លួនធ្លាប់បានបញ្ជាក់ថា ក្នុងមួយថ្ងៃ ខ្លួនអាចរកចំណូលបាន ពីចន្លោះចាប់ពី ២មុឺនដុល្លារ ទៅដល់៥មុឺនដុល្លារ ហេីយបេីសិនជាថ្ងៃខ្លះមានកំណេីនអតិថិជនដែលកាត់ស្ដុកច្រេីន គឺអាចហក់ពី ១០មុឺនដុល្លារ ទៅ២០មុឺនដុល្លារឯណោះ។
សូមទស្សនាវីដេអូខាងក្រោម