ប្អូនប្រុសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភ ស្ដេចប្រដាល់ លោកគ្រូ អេ ភូថង ដែលកេីតជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលជំងឺ នូវថវិកាចំនួន
កាលពីថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មហាជនខ្មែរទូទាំងប្រទេសបានមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងអំពីដំណឹងមួយ ខណៈដែលស្ដេចប្រដាល់កម្ពុជារបស់យេីង គឺលោកគ្រូ អេ ភូថង បានឆ្លងជំងឺកូវីដ១៩ ហេីយត្រូវបានដឹកបញ្ចូនយកទៅសង្គ្រោះព្យាបាលនៅស្ដាតអូឡាំពិក។
យ៉ាងណាមិញ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានភាពជំងឺរបស់លោកគ្រូ អេ ភូថង គឺបានធូរស្រាលច្រើនហើយចំពោះជំងឺកូវីដ១៩ ប៉ុន្ដែគាត់នៅធ្វើទុក្ខតែជំងឺប្រចាំកាយដូចជា ឡើងជាតិអាស៊ីត ខ្លាញ់រុំបេះដូង និងមេរោគក្នុងឈាម តែសង្ឃឹមថានឹងចេញពីមន្ទីរពេទ្យឆាប់ៗនេះ។
ក្រោយទទួលបានដំណឹងនេះភ្លាម នៅរសៀលថ្ងៃដដែលនេះ លោកឧកញ៉ា ឡេង និមល បានធ្វេីការឧបត្ថម្ភនូវថវិកាចំនួន ៤លានរៀល ដេីម្បីទុកឱ្យក្រុមគ្រួសាររបស់លោកគ្រូ អេ ភូថង យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅលេីគណនីហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង និមល បានលេីកឡេីងឱ្យដឹងថា៖«ខ្ញុំ ឡេង និមល ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ 4.000.000រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ។ សូមអោយលោកគ្រូ អេ ភូថង ឆាប់ជាសះស្បើយ»។