ក្រោយទទួលបានដំណឹង ស្ដេចប្រដាល់ លោកគ្រូ អេ ភូថង កេីតជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលជំងឺ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភនូវថវិកាចំនួន
កាលពីម្សិលមិញនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មហាជនទូទាំងប្រទេសមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង នូវដំណឹងមួយ ខណៈដែលស្ដេចប្រដាល់កម្ពុជារបស់យេីង គឺលោកគ្រូ អេ ភូថង បានឆ្លងជំងឺកូវីដ១៩ ហេីយត្រូវបានបញ្ចូនទៅសង្គ្រោះព្យាបាលនៅស្ដាតអូឡាំពិក។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានភាពជំងឺលោកគ្រូ អេ ភូថង បានធូរស្រាលច្រើនហើយចំពោះជំងឺកូវីដ១៩ ប៉ុន្ដែគាត់នៅធ្វើទុក្ខតែជំងឺប្រចាំកាយដូចជា ឡើងជាតិអាស៊ីត ខ្លាញ់រុំបេះដូង និងមេរោគក្នុងឈាមតែសង្ឃឹមថានឹងចេញពីមន្ទីរពេទ្យឆាប់ៗនេះ។
ក្រោយទទួលបានដំណឹងនេះភ្លាម នៅព្រឹកថ្ងៃដដែលនេះ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក់ NNP បានធ្វេីការឧបត្ថម្ភ នូវថវិកាចំនួន 1ពាន់ដុល្លារ ដេីម្បីទុកឱ្យក្រុមគ្រួសាររបស់លោក គ្រូ អេ ភូថង យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅលេីគណនីហ្វេសប៊ុកផេក លោកស្រី ទ្រី ដាណា បានលេីកឡេីងឱ្យដឹងថា៖
“មើលទៅជីវភាពគាត់មិនល្អប៉ុន្មានទេ ហើយមកកើតកូវីដ១៩ ទៀត កាលខ្ញុំនៅក្មេង ល្បីឈ្មោះគាត់ណាស់ ស្ដេចប្រដាល់ស្រុកខ្មែរ អេ ភូថង អ្នកណាក៏ស្គាល់ដែរ ទោះខ្ញុំមិនមែនអ្នកមើលប្រដាល់ក៏ស្គាល់គាត់ដែរ។ ខ្ញុំជួយដោះស្រាយជីវភាពគាត់ 1000$ ចាំឱ្យក្រុមការងារប្រគល់ជូនប្រពន្ធគាត់។ សង្ឃឹមថាឆាប់ជាសះស្បើយ ឆាប់បានមកបង្ហាត់សិស្សវិញ”។