យាយគេយាយយើង គាត់ប្រាប់ថាមកផ្ទះក្មួយតែគេមិនបើកទ្វារអោយ គ្មានផ្ទះគ្មានកូនចៅទេ
ហ្វេសប៊ុក៖ លោកយាយចាស់ជរាម្នាក់ បានខិតខំធ្វេីដំណេីរមកពីខេត្តកំពត ដេីម្បីមកផ្ទះក្មួយរបស់គាត់ស្ថិតនៅទីក្រុងភ្នំពេញ ទាំងកណ្ដាលយប់ ប៉ុន្ដែចុងក្រោយបែរជាត្រូវបានក្មួយរូបនោះ មិនទទួលស្គាល់ និងមិនព្រមឱ្យចូលផ្ទះទៅវិញ ពិតជាមហាដាច់ចិត្តខ្លាំងណាស់លោកអេីយ។
បេីយោងតាមរយៈការបង្ហោះរបស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Barang A Seven កាលពីម្សិលមិញនេះ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានលេីកឡេីង នូវសំណេរមួយចំនួន ដែលមានខ្លឹមសារថា៖”យាយគេយាយយើង គាត់ប្រាប់ថាមកផ្ទះក្មួយតែគេមិនបើកទ្វារអោយ គ្មានផ្ទះគ្មានកូនចៅទេ ខ្ញុំបានជូនលុយគាត់តិចតួចនឹងទិញបាយទឹកជូនគាត់ ចៅជួយបានតែប៉ុណ្ណឹងទេយាយ TouchMyHeart”។
បន្ថែមពីលេីនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀត មានឈ្មោះ Moul Sovan Kiri ក៏បានបញ្ជាក់ដែរថា៖”តាមមិត្តភក្រ័ខ្ញុំប្រាប់ថា គាត់មកពីខេត្តកំពត មករកក្មួយតែត្រូវក្មួយមិនទទួលស្គាល់ អត់មានកន្លែងគេងស្នាក់នៅហើយនៅស្រុកកំណើតក៏គ្មានញាតិកូនអ្វីដែល តើអ្នកណាលោកអើយក៏ចិត្តដាច់ម្លេះ ម្តាយមួយនាក់ចិញ្ចឹមកូន១០នាក់បានម្តាយម្នាក់ហេតុអ្វីចិញ្ចឹមមិនបាន នេះជាគណីFacebook ដែលបានទទួលគាត់មានក្តីអាណិតអាសូ (Barang A Seven) អាចផ្តល់លុយថវិកាជូនលោកយាយបាន ខ្ញុំធានាយកឈ្មោះខ្ញុំ មូល សុវណ្ណគីរី ពិតជាដល់គាត់នៅថវិកាទាំងអស់នេះ។ សូមសំលាញ់បានបុណ្យច្រើនច្រើន Barang A Seven”។
សូមទស្សនាវីដេអូខាងក្រោម