សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់ត្រូវបានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ដោយសារតែ
នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Kun Thea បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ឈ្មោះ សូរ ស៊ាន អាយុ ៣៣ឆ្នាំ ត្រូវជាបងថ្លៃ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារតែជំងឺក្រពះ។
មរណភាពរបស់លោក សូរ ស៊ាន គឺជាការបាត់បង់នូវស្វាមី កូន កូនប្រសារ បងប្អូនប្រុស ជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «សូមអោយបងទៅអោយបានសុខ បេីមានជាតិក្រោយមានមែនពិត សូមអោយយេីងជាបងជាប្អូននឹងគ្នាទៀត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។