សូមចូលរួមរំលែកទុក្ខផង ពលករខ្មែរម្នាក់ទៀតហើយធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ហ្វេសប៊ុក៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក អឹម សំអន មានស្រុកកំណើតខេត្តបាត់ដំបង ដែលរូបគាត់ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ។ មរណភាពរបស់ប្អូនប្រុស គឺជាការបាត់បង់នូវមិត្តភ័ក្តិ សាច់ញាតិ និងកូនប្រុសជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ក្មេងប្រុស សាមញ្ញ ដែលត្រូវជាមិត្តភ័ក្តិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«ហេតុអីបានទៅចោលគ្នាសម្លាញ់ ហេតុអីមិនលាគ្នាផង សម្លាញ់និយាយមួយគ្នាថាម៉េចកូវីដស្ងាត់ចង់ញាំបង្គារអាំងជុំគ្នាទៀត
លេីកនេះយេីងទិញទៅអោយច្រេីនជាងមុនថ្ងៃណាជួបគ្នាម្ដង ម៉េចឯងទៅចោលគ្នា សម្លាញ់ចិត្តដាច់ណាស់ ជូនពរសម្លាញ់ទៅអោយបានសុខណា ជាតិក្រោយសូមអោយសម្លាញ់មានអាយុវែងកុំឲ្យអភ័ពដូចជាតិហ្នឹងទៀត រាជបុត្រ បេះដូងថ្មពលករកូរ៉េ 13/07/2021 គាត់គេង ស្លា ប់ គាំងបេះដូង»។