សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ
ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Chivorn Sreanបានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលមិត្តជាទីស្រលាញ់របស់លោកម្នាក់ បានទទួលមរណ ភាព ចាកចោលក្រុមគ្រួសារទាំងអាល័យ ស្ទេីរតែមិនអាចទទួលយកបាន គឺដោយសារតែ ជំងឺកូវីដ១៩ បូករួមនឹងជំងឺប្រចាំកាយ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”គ្រប់ពេលតែងតែទៅណាមកណាគ្នា3នាក់ ឥឡូវបាត់ម្នាក់ហើយ សល់តែ2នាក់យើងទេ Koko Reall ពាក្យនិយាយលេងសើចលើសលួសអី សូមបងអហោសិកម្មឲ្យផង ហើយខ្ញុំក៏អហោសិកម្មឲ្យបងដែរ សូមបងទៅឲ្យបានសុខចុះ បាន ដួងសុភក្រ័ត្រា។ ស្លា.ប់ដោយសារកូវីដនិងជំងឺប្រចាំកាយ 11.07.2021”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។