ក្រោយមានជម្លោះឈានដល់ការបំផ្លាញទ្រព្យសម្បត្តិ ស្រាប់តែភរិយាលោក សុវណ្ណរិទ្ធី បានទម្លាយរូបភាពមួយសន្លឹកដែលស្វាមីខ្លួនឈរនៅជិតនារីម្នាក់ និងបានសរសេររៀបរាប់ថា
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងព័ត៌មានដ៏កក្រើកមួយដែលបានកេីតឡេីងកាលពីម្សិលមិញនេះ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជុំវិញរឿងរ៉ាវទំនាស់រវាងលោក សុវណ្ណរិទ្ធី និងភរិយា អ្នកនាង មាស សុជាតា រហូតឈានដល់ការបំផ្លាញទ្រព្យសម្បត្តិ និងប្រេីប្រាស់ពាក្យសម្ដីដាក់គ្នាមិនសមរម្យទៀតផង។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកនាង មាស សុជាតា បានទម្លាយនូវរូបភាពមួយសន្លឹកដែលស្វាមីរបស់ខ្លួនឈរនៅជិតនារីម្នាក់ក្នុងបន្ទប់ជណ្ដើរយន្ត ព្រមទាំងបានសរសេររៀបរាប់ថា៖«គេដើរមកជល់កែវ ឬបងដឹកគេទៅទាំងគ្រួសារ បងនិយាយអីពិតបន្តិច បងស្ពាយកាបូបគេ ប្រលែងគ្នាដូចនឹកគ្នាណាស់ បងខុសហើយមកចោទប្រកាន់អូន រូបភាពថ្ងៃដែលខ្ញុំទាន់ ខ្ញុំខូចចិត្តចង់ សម្លា ប់ ខ្លួន កុំតែបានមិត្តខ្ញុំអូសខ្ញុំចេញពីរនកនិងទេ បងប្អូនចិត្តមនុស្សស្រីដូចគ្មាន បើឃើញដូចខ្ញុំតាមទាន់តើបងប្អូនធ្វើយ៉ាងមិចដែរ សំខាន់បងប្អូនគេទាំងអស់ជួយលាក់ការបិតបាំង បងខ្លួនខុសធ្វើល្បិច ធ្វើបាបបងថ្លៃ អោយចង់ចូលគុក ខ្ញុំសុំលែងត្រូវហើយ អត់ខុសទេ
ព្រោះលោកគ្មានទំនួនខុសត្រូវជាឳពុក បណ្ដើរស្រីគ្រប់កន្លែង មានរឿងពីក្រោយច្រើនណាស់ រាប់អានធ្វើចឹងមែន ចុះមិនហៅប្រពន្ធទៅផង រាប់អាន ឬយ៉ាងមិចអោយប្រាគដ មនុស្សដូចខ្ញុំមិនចេះចោទគេខុសរបៀបទេ ថ្ងៃទី២៥ ខែ១២ ឆ្នាំ២០២០ ដែលលោកថាស្រីនេះ មកជល់កែវ ហ៊េីយ បងបោកក្មេងបាន តែបោកខ្ញុំមិនបានឡើយ…?»៕