ពិសេសណាស់ លោកជំទាវ ស្រីអូន និងស្វាមី បានជិះឧទ្ធម្ភាគចក្របាចគ្រាប់ពូជដេីមក្ងោករាប់មុឺននៅភ្នំឱរ៉ាល់ ទទួលបានការសាទរជាខ្លាំងពីប្រជាជនខ្មែរ
ព្រឹត្តិការណ៍ជិះឧទ្ធម្ភាគចក្របាចគ្រាប់ពូជដេីមក្ងោកនៅភ្នំឱរ៉ាល់ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាការរៀបចំឡេីងដោយក្រុមហ៊ុន សម្រស់ធម្មជាតិ របស់លោកជំទាវ នួន សុន្ទរី ហៅស្រីអូន និងលោកឧកញ៉ា ឈាង រ័ត្ន ក្នុងគោលបំណងបញ្ចុះកម្ដៅ និងព្យាបាលដំបៅផែនដី ត្រូវបានប្រជាជនខ្មែរបានមានការសារទរជាខ្លាំង។
ក្នុងបេសកកម្មដ៏ពិសេសនេះ គឺមានការចូលរួមពីប្រជាជនខ្មែរ និងសិល្បករល្បីៗជាច្រើនរូប ដែលគ្រោងនឹងដាំដេីមក្ងោកនៅលេីភ្នំឱរ៉ាល់រហូតដល់ទៅចំនួនមួយលានដេីម។ ក្នុងនោះដែរ តាមរយៈការបង្ហោះលេីទំព័រផេកហ្វេសប៊ុករបស់លោកជំទាវ នួន សុន្ទរី ហៅស្រីអូន បានមានការបញ្ជាក់នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះឲ្យដឹងថា៖
«ជោគជ័យការបង្កេីតព្រឹត្តិការណ៍ជិះឧទ្ធម្ភាគចក្របាចដាំដេីមក្ងោកនៅជេីងភ្នំឱរ៉ាល់ សែសិបមុឺនដេីម។ បញ្ជាក់នេះជាការចាប់ផ្ដេីមបាច 10000ដេីមសំរាប់ឧទ្ធម្ភាគចក្រធំ ហេីយឆាប់ៗនេះយេីងនឹងប្រេីយន្ដហោះតូចដេីម្បីបន្ដការបាចគ្រាប់ឈេីអោយគ្រប់ចំនួន400000ដេីម។ យេីងចូលរួមព្យាបាលដំបៅផែនដីទាំងអស់គ្នា»។