លោកស្រី ទ្រី ដាណា បានរួមចំណែកសាងសង់ផ្ទះ១០ខ្នង ជាមួយកាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ស្មើនឹងថវិកា
កាលពីម្សិលមិញនេះ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P បាននាំយកនូវថវិកាមួយចំនួនមកចូលរួមដល់ កាកបាទក្រហមកម្ពុជា។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងនៅលេីទំព័រផេកហ្វេសប៊ុករបស់ខ្លួនថា៖
«នាងខ្ញុំ និងស្វាមី បានរួមចំណែកសាងសង់ផ្ទះ១០ខ្នង ជាមួយកាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ស្មើនឹងថវិកា 35000$ នេះជាការរួមចំណែកជួយដល់អតីតយុទ្ធជនជួបការលំបាកជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ខ្ញុំពិតជារីករាយក្នុងការចូលរួម ដោយឃើញថាជាប្រយោជន៍ ជាការលើកទឹកចិត្ត ដល់យុទ្ធជនកម្ពុជា ដែលខិតខំបូជាកម្លាំងកាយចិត្តការពារទឹកដី ជាតិមាតុភូមិ។
តាមលោកជំទាវ មីង ម៉ែន នារីសោភ័គ ប្រាប់ថា កាកបាទក្រហមអីលូវនេះកំពុងសាងសង់ជាង ៦០០ផ្ទះ ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ ហើយសង់នៅភូមិសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ កាលខែមុននេះ បានប្រគល់ ៥០ផ្ទះរួចហើយ។ ដើមខែ ៨ គ្រោងប្រគល់ជាង ១០០ខ្នងទៀត សុទ្ធតែមានផ្លូវថ្នល់ អគ្គិសនី បន្ទប់ទឹក អណ្ដូងទឹក ចង្ក្រានបាយ របងផ្ទះ ងាយស្រួលពួកគាត់រស់នៅ។ នាងខ្ញុំ និងស្វាមី សូមអរគុណដល់កាកបាទក្រហម ដែលគិតគូរពីសុខទុក្ខរបស់យោធិនជួបការលំបាក និងតែងជួយដល់ប្រជាជនជួបការលំបាកគ្រប់ទីកន្លែង»។