ឯកឧត្តម ស ថេត ឃើញបងស្រីម្នាក់កំពុងតែដឹកបន្លែយកទៅលក់ ឯកឧត្តមក៏បានសួរនាំ និងបានធ្វើរឿងមួយនេះ ធ្វើឲ្យបងស្រីរំភើបចិត្តជាខ្លាំង
យោងតាមរយៈសំណេរទាំងស្រុង ចេញពីគេហទំព័រហ្វេសប៊ុកផេក ក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងថា៖”កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិ ទ ខ្ទ ប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ បន្ទាប់ពីធ្វេីការសាកសួរ ដោយក្តីអាណិត ឯកឧត្តម ស ថេត ក៏បាន
ទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ ដេីម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយឯកឧត្តម បានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវី រុ ស កូ.វី.ដ ១៩។ បងស្រីម្នាក់នេះបានប្រែពីការភ័ យ ខ្លាចស្មានតែសមត្ថកិច្ច ចា.ប់ ឃា.ត់ខ្លួន បែរជាមានការត្រេកអរ និងថ្លែងអំណរគុណដល់ឯកឧត្តម ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង“។
សូមជម្រាបផងដែរថា បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូ.វី.ដ ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិ ទ ខ្ទ ប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរចេញក្រៅនោះទេ ប្រសិនបេីមិនមានករណីចាំបាច់ណាមួយ ដើម្បីទប់ស្កាត់ការរីករាលដាល ជំ ងឺ កូ.វី.ដ ១៩។