ទិដ្ឋភាពការវិលត្រលប់របស់សត្វតោមកដល់ផ្ទះជនជាតិចិន ដែលមានការរង់ចាំទទួលពីមនុស្សជាច្រើន ទស្សនារួចប្រាកដជារំភើបចិត្តជំនួសជាក់ជាមិនខាន
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ដែលកាលពីយប់មិញនេះ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនជាច្រើនបានមានក្តីរំភើបរីករាយជាខ្លាំង អំពីដំណឹងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតដល់ជនជាតិចិនឲ្យមកទទួលយកសត្វតោដែលខ្លួនបានចិញ្ចឹមត្រលប់យកទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសយកទៅរក្សាក្នុងសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅនេះ។
ចំពោះសេចក្ដីសម្រេចអនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញនេះ គឺក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ ខាងក្រោមនេះ គឺជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់នៅលេីគេហទំព័រផេកហ្វេសប៊ុកជាផ្លូវការដោយមានខ្លឹមសារថា៖
«ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»។
យ៉ាងណាមិញ នៅរសៀលថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២១ នេះ ពោលក្រោយសេចក្ដីសម្រេចបានមួយថ្ងៃ សត្វតោខាងលេីគឺបានវិលត្រលប់មកដល់ផ្ទះជនជាតិចិនវិញហេីយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពេលមកដល់សត្វតោរូបនេះបែរជាខ្លាចមនុស្សទៅវិញ ខណៈដែលមានមនុស្សជាច្រើនបានរង់ចាំស្វាគមន៍ តែយ៉ាងណា សត្វតោរូបនេះហាក់មានចិត្តសប្បាយរីករាយជាខ្លាំង ពេលដែលបានវិលត្រឡប់មកជួបជុំម្ចាស់ និងសត្វដែលធ្លាប់រួមរស់ជាមួយគ្នាដទៃទៀតនោះ។ បន្ទាប់ពីបានឃេីញនូវទិដ្ឋភាពនេះរួច ប្រិយមិត្តប្រាកដជារំភើបចិត្តជំនួសជាក់ជាមិនខានទេ កុំឲ្យខាតពេលយូរ សូមរីករាយទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម