សូមចូលរួមរំលែកទុក្ខផង យុវជនដ៏ស្រស់សង្ហារម្នាក់ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
នៅយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Song Heng បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«04,07,2021 យេីងខ្ញុំមានទុក្ខដ៍ក្រៀមក្រំ ដោយប្អូនប្រុសខ្ញុំបាទ ឈ្មោះ ឃឿន ប៉ាលី បានទទួលមរណភាព ដោយជំងឺទឹកនោមប្រៃ ប្អូនល្អរបស់បង ប្អូនទៅបានសុខហេីយ សូមអោយវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភពចុះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។