សូមចូលរួមរំលែកទុក្ខផង យុវតីដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ព័ត៌មានបឋម៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Sak Tiya បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានយុវតីដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង សង្ស័យជាករណីពុលស្រា ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ជាមួយគ្នានេះ ប្រភពដដែលខាងលេីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «ទៅអោយបានសុខណាអូន អាណិតណាស់ លឺហើយសឹងតែទទួលយកមិនបាន»។ សូមជម្រាបថា ស ព យុវតីរូបនេះ ត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តនាគវ័ន្ត។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធប្អូនស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។