អាណិតណាស់ បុរសម្នាក់ទាំងស្អាត មានចរិតសុភាពរាបសារ ចេះគោរពចាស់ទុំ បែរជាទទួលមរណភាព ដោយសារតែ
កាលពីវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងដោយរថយន្ត១គ្រឿង បានបេី ក បុ ក បុរសម្នាក់ ពេញទំហឹង បណ្ដា ល ឲ្យស្លា ប់ បា ត់ បង់ជីវិត ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពសាច់ញាតិនៅកន្លែងកើតហេតុបានមានការបញ្ជាក់ឲ្យដឹងថា ជន រង គ្រោះ ជាមនុស្សមានចរិតស្លូតបូត សុភាពរាបសារ ចេះគោរពចាស់ទុំ និងរាប់អានអ្នកជិតខាង តែអ្វីដែលគួរឲ្យសោកស្ដាយនោះ រូបគាត់បានធ្លាក់ខ្លួនឈឺជម្ងឺជាច្រេីនមុខ រលាកស្រោមខួរក្បាល និងដុះផ្សិតក្នុងខួរក្បាល ហេីយក្លាយជាមនុស្សពិការភ្នែកទាំងសង។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។