សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យ ស ព ចំនួន ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យ ដោយបុណ្យ ស ព នីមួយៗ ទទួលបានថវិកាចំនួន
នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ យោងតាមរយៈសំណេរទាំងស្រុង ចេញពីគេហទំព័រ ហ្វេសប៊ុកផេក Cabinet Of Samdech Kittipritthbindit – ឧទ្ទកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន បានសរសេរប្រាប់ឱ្យដឹងថា៖”សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូល បុ.ណ្យ ស.ពចំនួន ៥នាក់ ដែល រង គ្រោះ ដោយ អ.គ្គិ ភ័យ ចំនួន ២ករណី នៅខណ្ឌដូនពេញ (ស្លា.ប់ ៤នាក់) និងនៅខេត្តកំពង់ចាម (ស្លា.ប់ ១នាក់)!
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងខេត្តព្រៃវែង ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ស.ព ចំនួន ៤នាក់ ជាកម្មករ ដែលបានទទួលមរណភាពដោយសារ ភ្លេី.ង ឆេះហាងលក់សាច់ប៉ាតេ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្នុងនោះ ស.ព ៣នាក់ (មាន ២នាក់ជាបងប្អូនបង្កេីត) បានយកទៅ បុ.ណ្យ នៅគេហដ្ឋានស្ថិតក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និង ស.ព ១នាក់ទៀត យកទៅធ្វេីបុណ្យនៅស្រុកកំណេីតស្ថិតនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ស.ព អ្នកស្រី អឿន រដ្ឋា ជាស្ត្រីមេម៉ាយអាយុ ៣០ឆ្នាំ ដែលទទួលមរណភាពដោយ ភ្លេី.ង ឆេះ ហាងសាំងនៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលេី ខេត្តកំពង់ចាម ផងដែរ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះ ឧ.ប ទ្ទវ ហេតុ ដែលបានកេីតឡេីង ហេីយបណ្តាលឱ្យមានមនុស្សស្លា.ប់ យ៉ាងអនោចអ.ធមបែបនេះ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញា.ណ ក្ខ.ន្ធ ស.ព បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារ ស.ព ទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខ និងជួយសម្រាលដល់ជីវភាពរស់នៅដោយបានចូលរួម បុ.ណ្យ ស.ព នីមួយៗនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស, និងថវិកា ៥លានរៀល។ សូមបញ្ជាក់ជូនថា ករ.ណី អ.គ្គិភ័.យ ឆេះ ហាងលក់សាច់ប៉ាតេ ដោយសារឆ្លងចរ.ន្ត.អ.គ្គិសនី នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបណ្តាលឱ្យកម្មករធ្វេីសាច់ប៉ាតេចំនួន ៤នាក់ ទទួលមរណភាព ក្នុងនោះមានឈ្មោះ ៖ ១. សម្បត្តិ បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ, ២. ផុន ដាវី ភេទប្រុស អាយុ ១៩ឆ្នាំ, ៣. ផុន ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ ដែលអ្នកទាំង ៣នាក់នេះ មានទីលំនៅក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និង ៤. នឿន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ដោយឡែក ករ.ណី អ.គ្គិ ភ័យ ឆេះ ហាងលក់សាំង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលេី ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបណ្តាលឱ្យមនុស្សស្លា.ប់ ១នាក់ ឈ្មោះ អឿន រដ្ឋា អាយុ ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ ដោយបន្សល់ទុកកូនស្រីអាយុ ៨ឆ្នាំ ១នាក់“។