សូមចូលរួមរំលែកទុក្ខផង ម្តាយរបស់តារាចម្រៀង យូរី បានទទួលមរណភាពហេីយ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះកញ្ញា យូរី ព្រមទាំងក្រុមគ្រួសារ ដែលអ្នកម្តាយជាទីស្រឡាញ់គឺលោកស្រី ចាន់ គង់ បានទទួលមរណភាព នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ព្រមទាំងបានសរសេររៀបរាប់នៅលេីទំព័រផេកហ្វេសប៊ុករបស់ខ្លួនថា៖
«ម៉ាក់ ហា….ម៉ាក់សំរាន្តអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ កុំបារម្មណ៍ កូននឹងមើលថែប៉ាអោយបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយ
នាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗក្នងពេលអ្នកម៉ាក់របស់ខ្ញុំបានទទួលមរណភាពហើយដោយជំងឺ ទឹកនោមផ្អែម និង រោគលើសឈាម សូមអភ័យទោស»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធអ៊ំស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។