អតីតតារាសម្ដែង វ៉ាង ស្រីណូ បានសម្រេចបំណងប្រាថ្នាដែលជាក្តីស្រមៃតូចរបស់ខ្លួន គឺ
កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង វ៉ាង ស្រីណូ អតីតតារាសម្ដែងដ៏ល្បីមួយរូបដែលទទួលបាននូវការគាំទ្រខ្លាំងពីមហាជនកាលពីកន្លងទៅនោះ បានទម្លាយឲ្យដឹងនូវដំណឹងដ៏រីករាយមួយ ដែលរូបនាងបានសម្រេចបំណងប្រាថ្នាដែលជាក្តីស្រមៃតូចរបស់ខ្លួន ដោយក្នុងនោះ តារាសម្ដែងស្រីរូបនេះបានសរសេររៀបរាប់ថា៖
«បំណង់ប្រាថ្នាបានសម្រេចហើយ ក្តីស្រមៃដ៏តូចថាចង់បានផ្ទះលំហែរកាយនៅលើទឹកដីចំការស្រុកកៀនស្វាយ ទឹកដីត្រជាក់ត្រជុំ ជិះពីផ្ទះប៉េងហួតទៅ15នាទី ដែលជាដីឡូតិ៍ធំ និងមានវីឡាទោលចំនួន2ខ្នងដែលមាន6បន្ទប់ សំរាប់ទៅសំរាកលំហែមានដំណាំគ្រប់មុខគ្រាន់នឹងបានទៅស្រោចទឹកថែទាំពេលចេញពីការងារនាពេលល្ងាច រឺទៅសំរាកមើលថែដំណាំនាថ្ងៃចុងសប្តាហ៍ រឺលំហែរជួបជុំបងប្អូពេលមកពីស្រុកក្រៅ ។
ពេលនេះបំណងប្រាថ្នាបានសំរេចហើយ! ទៅមើលមិនបានកន្លះម៉ោងផងត្រូវភ្លាមៗ! វីឡាទោលចំនួន2ឡូតិ៍ នៅក្នុងបុរីមួយនៅស្រុកកៀនស្វាយ! ក្តីស្រមៃចេះតែបានសម្រេចម្តងមួយៗ ! អោយតែយើងហ៊ានស្រមៃ នោះក្តីស្រមៃនឹងក្លាយជាការពិតនៅថ្ងៃណាមួយ! តែបើចេះស្រមៃហើយក៏ត្រូវតែចេះប្រឹងរត់តាមក្តីស្រមៃរបស់ខ្លួនផងណាបងប្អូន។ សម្រាប់ខ្ញុំក្តីសុខពិតរបស់ខ្ញុំមិនឋិតលើការដើរលេង ចូលសង្គមហាយសូរបង្អួតរាងរឺដើរលេងម៉ាកភឿន ផឹកសុីហ៊ឺហារនោះទេ តែក្តីសុខរបស់ខ្ញុំគឺជាការចំណាយពេលនៅជុំគ្រួសារ លុំហែរកាយស្រុកស្រែចំការ ដាំដំណាំ ដាំបន្លែគ្រប់មុខ ដូចជាជី ស្លឹកគ្រៃ ម្ទេស ពពាយ ស្ពៃ ត្រកួន ត្រប់ គ្រាន់តែគិតក៏មានក្តីសុខដែរ។ ថ្ងៃនេះថ្ងៃព្រហស្បតិ៍ហ៍ 15កើត ត្រូវនឹងថ្ងៃសីលធំ សូមអោយកូនសុខសប្បាយ និងរីកចំរើនរុងរឿងជានិច្ចនិរន្តរ៍ វីឡាទោល2ខ្នងលើផ្ទៃដី2ឡូតិ៍ជាប់គ្នាដែលមានទំហំប20m/ ទ20m ជួបគ្នាឆាប់ៗក្នុងពេល16ខែខាងមុខ»។