សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសាររបស់បុរសម្នាក់ឈ្មោះ បូរិន្ទ ដោយគាត់បានទទួលមរណភាពកាលពីព្រឹកមិញនេះ នាថ្ងៃ២៥ ខែ មិថុនា ឆ្នាំ២០២១ ដោយសារតែខ្យល់.គ។ នេះបេីយោងតាមប្រភពព័ត៌មានបឋមទទួលបានពីសាច់ញាតិនៃ ស ព ដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ LeAk Ōun។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bong Ra April ត្រូវជាបងប្រុសបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖ «ឯងបានសុខហើយប្អូនប្រុសសម្លាញ់របស់បង ឯងហត់ហើយសំរាកចុះប្អូនប្រុស បូរិន្ទ សូមអោយជាតិក្រោយ កើតមកជាបងប្អូនបង្កើតទៀត កុំអោយអាយុខ្លីដូចជាតិនេះណាប្អូនប្រុស»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។