ពិតជាមិនធម្មតាមែន គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យ អាមុី ប្អូនស្រី អាជី គឺទទួលបានដល់ទៅចំនួន
នៅព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២១ មហាជន ដែលជាអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្ញេីលយ៉ាងខ្លាំង ចំពោះដំណឹងជ័យមង្គលរបស់កញ្ញា តេង ដាណា ហៅ អា មុី ដែលត្រូវជាប្អូនស្រីបង្កេីតរបស់កញ្ញាAh Gi Leader បានរៀបចំពិធីភ្ជាប់ពាក្យជាមួយកំលោះសង្ហារម្នាក់ ដែលគាត់មានឈ្មោះ សម្បត្តិ មធូរ៉ា។
នៅក្នុងពិធីជ័យមង្គលនេះដែរ យេីងសង្កេតឃេីញថា មានការរៀបចំតុបតែង ផ្កាយ៉ាងស្រស់ស្អាត អមជាមួយគ្រឿងអលង្ការ មាស ពេជ្រ ដែលមានតម្លៃជាង ២មុឺនដុល្លារឯណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត សម្រាប់ថ្លៃបណ្ដាការ (ថ្លៃទឹកដោះ) រហូតដល់ទៅ 400លានរៀន ស្មេីហ្នឹង 99999$។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់គេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា របស់លោក អុឹម ជីវ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖”Wow គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យអាមុី ប្អូនអាជី គឺទទួលបាន 99999$ ស្មើ និង 400.000.000រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២មុឺនដុល្លារ! ពិតជាមិនធម្មតាមែន! អាមុីប្អូន អាជីភ្ជាប់ពាក្យព្រឹកនេះ គ្រាន់តែហៅបងប្អូន ជិតដិតមកចូលរួមតិចតួចបំផុត ដោយសារតែគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាល! ទោះបីភ្ញៀវមកចូលរួមមិនដល់ម្ភៃនាក់តែថ្លៃទេកដោះវិញញាក់សាច់”។
សូមជម្រាបផងដែរថា កញ្ញា តេង ដាណា ហៅ អា មុី គឺជាប្អូនស្រីបង្កេីតរបស់កញ្ញា Ah Gi Leader ដែលអ្នកទាំងពីរ គឺជាម្ចាស់ក្រុមហ៊ុន គ្រឿងសម្អាងមួយ ដែលមានឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន រហូតខ្លួនធ្លាប់បានបញ្ជាក់ថា ក្នុងមួយថ្ងៃ ខ្លួនអាចរកចំណូលបាន ពីចន្លោះចាប់ពី ២មុឺនដុល្លារ ទៅដល់៥មុឺនដុល្លារ ហេីយបេីសិនជាថ្ងៃខ្លះមានកំណេីនអតិថិជនដែលកាត់ស្ដុកច្រេីន គឺអាចហក់ពី ១០មុឺនដុល្លារ ទៅ២០មុឺនដុល្លារឯណោះ។