សូមចូលរួមរំលែកទុក្ខផង ចំពោះក្រុមគ្រួសាររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ គឺ
កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ គណនីផេកហ្វេសប៊ុកជាផ្លូវការរបស់អ្នកនាង ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស បានធ្វើការផ្លាស់ប្ដូរនូវរូបប្រូហ្វាលរបស់ខ្លួនទៅជារូបកាន់ទុក្ខ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការងឿងឆ្ងល់ពីមហាជនជាច្រើន។
បន្ទាប់ពីការផ្លាស់ប្ដូរនូវរូបភាពកាន់ទុក្ខនេះនៅលេីប្រូហ្វាលផេកហ្វេសប៊ុកជាផ្លូវការបានរយៈពេលមួយម៉ោងរួចមក គណនីផេកហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះបានធ្វើការបញ្ជាក់ឲ្យដឹងថា៖«ក្នុងនាមខ្ញុំជា admin page សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារបង កញ្ញា ដែលម៉ាក់យាយគាត់ បានទទួលមរណភាព។ សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាររំលែកទុក្ខរបស់បងប្អូន»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនាវីដេអូខាងក្រោម