លោកស្រី ទ្រី ដាណា ឃេីញលោកពូម្នាក់កេីតជំងឺទាចទឹកព្យាបាលមិនជា ឥឡូវអស់ទាំងទ្រព្យសម្បត្តិទៀត ក៏បានជូវថវិកាចំនួន
លោកស្រី ទ្រី ដាណា បន្ទាប់ពីទទួលបានដំណឹងអំពីទុក្ខលំបាករបស់លោកពូម្នាក់ ដែលគាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ទេីបមានចិត្តអាណិតអាសូរជាខ្លាំង ក៏បានចាត់អោយក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួន ព្រមជាមួយថវិកាចំនួន ៤លានរៀល (១០០០ដុល្លារ) ជូនដល់ក្រុមគ្រួសារគាត់។
ក្នុងនោះដែរ នៅថ្ងៃពុធទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖«មានគេប្រាប់ថា គាត់ឈឺធ្ងន់ ក៏ឱ្យក្រុមការងារទៅមើលភ្លាមៗ។ ហឹម គិតទៅជំងឺមានគ្រប់បែបយ៉ាង គាត់កើតទាចទឹកយូរហើយ ព្យាបាលមិនជា ឥឡូវអស់ទាំងទ្រព្យសម្បត្តិទៀត។
នាងខ្ញុំជួយថវិកាចំនួន ៤លានរៀល និងបានឱ្យគេទិញសំលៀកបំពាក់ ខ្នើយ ភួយ របស់របរប្រើប្រាស់ និងស្បៀងអាហារមួយចំនួន ដេីម្បីទុកដោះស្រាយជីវភាព។ នាងខ្ញុំជួយទៅតាមលទ្ធភាព ហើយក៏សង្ឃឹមថាគាត់នឹងឆាប់បានជាសះស្បើយឡើងវិញ គាត់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅនេះ»។