សូមចូលរួមរំលែកទុក្ខផង បុរសរូបសង្ហាម្នាក់ត្រូវបានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ
ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Phat បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលបងប្រុសជាទីស្រលាញ់របស់នាង មានឈ្មោះ ខេង សុភី បានជួបគ្រោះ អកុសល រហូតបាត់បង់ជីវិត ចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង គឺដោយសារតែគ្រោះ ថ្នាក់ ចរា ចរណ៍ ពិតជាគួរឱ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ម្ចាស់គណនីខាងលេី បានសរសេរប្រាប់ឱ្យដឹងថា៖”បងប្រុសខ្ញុំអើយ ក្រែងបងប្រាប់ថា មកមើលប្អូនហី មិនទាន់បានឃើញមុខក្មួយផង បងបែបជាទៅចោលប្អូន បងប្អូនមានតែបីនាក់ ចេះទៅចោលគ្នាទៅកើត មិនគួរទេ បងប្រុសមានតែមួយ ខ្ញុំមិនចង់ជឿទេ សូមបងទៅអោយបានសុខ ជាតិក្រោយសុំអោយបងអាយុវែងកុំដូចជាតិនេះ ជាតិក្រោយសុំអោយបងមានគ្រួសារដែលធូរធារពេញលេញ កុំដូចជាតិនេះ ត្រូវកំព្រាទាំងពីតូច ខេងសុភី(Ah Gry AG)បងប្រុសតែមួយ បងប្រុសជាទីស្រលាញ់”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខ ន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។