ទីបំផុត ម្តាយកូនក្រមុំបានចេញមុខបកស្រាយ ប្រាប់ពីមូលហេតុដែលលើកកូនស្រីរបស់ខ្លួន រៀបការជាមួយនឹងប្តីចំណាស់ គឺដោយសារតែ
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងកម្មវិធីមង្គលការមួយដែលបានរៀបចំឡេីងកាលពីពេលថ្មីៗនេះ ខណៈដែលកូនកំលោះមានវ័យចំណាស់ ចំណែកឯកូនក្រមុំវិញនោះ គឺនៅវ័យក្មេង និងមានរូបសម្ភស្សស្រស់ស្អាតខ្លាំងណាស់ រហូតទទួលនូវការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Dara Kaew បានសរសេររៀបរាប់ឲ្យដឹងថា៖ «ថ្ងៃសៅរ៍ទី 19/6/2021 ខ្ញ៉ំមកធ្វើមហាអាចារ្យការគេនៅខេត្តច័ន្ទបុរីប្រទេសថៃ កូនកំឡោះអាយុ 70 ជាង កូនក្រម៉ំអាយុ 20 ស្ដើង កំឡោះៗ និង ពោះម៉ាយវ័យក្មេងក៉ំច្រណែនក៉ំយំក៉ំតូចចិត្តធ្វើមិចបុណ្យយើងវាសនាយើង(កូនកំឡោះថៃ កូនក្រម៉ំខ្មែរ)»។
ក្នុងនោះដែរ បន្ទាប់ពីកម្មវិធីដ៏មង្គលនេះត្រូវបានរៀបចំឡេីងដោយមានការចូលរួមអបអរសាទរពីភ្ញៀវកិត្តិយសជាច្រើន ក៏ដូចជាក្រុមគ្រួសារទាំងសងខាង និងបានបញ្ចប់ទៅយ៉ាងរលូនរួចមក ស្រាប់តែមានមតិរិះគន់ពីបុគ្គលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ខាងកូនក្រមុំ និងកូនកំឡោះ ក៏ដូចជាសាច់ញាតិក្រុមគ្រួសារទាំងសងខាងជាខ្លាំង រហូតឈានដល់ការមិនសប្បាយចិត្តទៀតផងនោះ
ស្រាប់តែម្តាយរបស់កូនក្រមុំក៏បានចេញមុខឡាយវីដេអូបកស្រាយដោយបានលេីកឡេីងថា រូបគាត់មានកូនស្រីតែម្នាក់ប៉ុណ្ណោះ នឹងដោយមេីលឃេីញថាកូនកំឡោះជាមនុស្សល្អ ចេះជួយដល់អ្នកជុំវិញខ្លួន ទេីបរូបគាត់ក៏សម្រេចលេីកកូនអោយ មិនមែនដូចពាក្យលេីកឡេីងពីបុគ្គលមួយចំនួនថាគាត់លក់កូនសុី និងខាងកូនកំឡោះជាមនុស្សល្មោ ភ កា ម អីនោះទេ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូដែលជាការបកស្រាយពីម្តាយកូនក្រមុំដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម