ទីបំផុតលោកស្រី ទ្រី ដាណា បានបំពេញបំណងគាត់ហើយ ដោយជូនថវិកាដល់បងស្រីគាត់ ដើម្បីធ្វើរឿងមួយនេះ
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កាលពីពេលថ្មីៗនេះមានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកេីតឡេីងចំពោះនារីម្នាក់ និងកំពុងត្រូវបានល្បីកក្រើកលេីបណ្តាញសង្គម TikTok ខណៈដែលនារីរូបនេះបានបង្ហាញនូវកាយវិការ និងការស្លៀកពាក់ខុសពីសព្វដង ហាក់បីដូចជាមានវិញ្ញាណកំពុងចូលសន្ធិតយ៉ាងចឹង រហូតធ្វើឱ្យក្រុមគ្រួសារទាំងមូលកេីតក្តីបារម្ភជាខ្លាំង។
ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានទម្លាយទាក់ទងនឹងរឿងរ៉ាវខាងលេីយ៉ាងលំអិតប្រាប់ទៅកាន់មហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីទទួលបាននូវការរ៉ាយរ៉ាប់នូវដំណើររឿងពីក្រុមគ្រួសារនារីខាងលេី ហើយនៅថ្ងៃនេះលោកស្រី ទ្រី ដាណា ក៏បានចាត់ឱ្យក្រុមការងារនាំយកថវិកាជូនដល់ពួកគាត់ផងដែរ ដេីម្បីចាត់ចែងទិញស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«បំពេញបំណងគាត់ ឱ្យគាត់បានធ្វើបុណ្យដោយចិត្តជ្រះថ្លា ខ្ញុំមិនខ្វល់ថាគាត់ជានរណា មកពីណា សំខាន់មានចិត្តបរិសុទ្ធ ធ្វើអំពើល្អ ចែករំលែកដល់អ្នកដទៃមិនគិតពីខ្លួនឯង។ ខ្ញុំបានជូនថវិកាដល់បងស្រីគាត់ ឱ្យទិញអំណោយស្បៀងអាហារ ចែកជូនអ្នកភូមិ ព្រោះគាត់ចង់ធ្វើបែបនេះ។ សង្ឃឹមថាបំពេញបំណង បុណ្យកុសលទាំងប៉ុន្មាន អំពើល្អដែលគាត់បានធ្វើ គ្រប់គ្រាន់នឹងឱ្យគាត់សប្បាយចិត្ត បើមិនជឿក៏មិនគួរប្រមាថ អ្វីដែលអាចជួយគាត់បាន គឺជួយទាំងផ្លូវស្មារតី និងផ្លូវកាយ សង្ឃឹមថាគាត់ឆាប់បានធូរស្បើយ។ ជូនបុណ្យកុសលទាំងអស់គ្នា ហើយសូមឱ្យប្រជាជនខ្មែរទាំងអស់ ជួបតែក្ដីសុខរៀងទៅ ចៀសឆ្ងាយពីកូវីដ១៩»។
សូមទស្សនាវីដេអូខាងក្រោម