គូព្រេងមិនព្រាត់ ទិដ្ឋភាពពិធីមង្គលការ កូនកំលោះថៃមានវ័យចំណាស់ជាង ៧០ ឆ្នាំ ឯកូនក្រមុំខ្មែរនៅក្មេងសាច់សខ្ចី រៀបចំឡេីងនៅឯ
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហើយក៏មានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
យ៉ាងណាមិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Dara Kaew បានបង្ហោះនូវទិដ្ឋភាពពិធីមង្គលការមួយដែលទទួលនូវការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ខណៈដែលកូនកំលោះមានវ័យចំណាស់ ចំណែកឯកូនក្រមុំវិញនោះ គឺនៅវ័យក្មេង និងមានរូបសម្ភស្សស្រស់ស្អាតខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេី បានសរសេររៀបរាប់ឲ្យដឹងថា៖ «ថ្ងៃសៅរ៍ទី 19/6/2021 ខ្ញ៉ំមកធ្វើមហាអាចារ្យការគេនៅខេត្តច័ន្ទបុរីប្រទេសថៃ កូនកំឡោះអាយុ 70 ជាង កូនក្រម៉ំអាយុ 20 ស្ដើង កំឡោះៗ និង ពោះម៉ាយវ័យក្មេងក៉ំច្រណែនក៉ំយំក៉ំតូចចិត្តធ្វើមិចបុណ្យយើងវាសនាយើង(កូនកំឡោះថៃ កូនក្រម៉ំខ្មែរ)»។