ទប់ទឹកភ្នែកមិនជាប់ទេ យប់នេះម៉ាក់អូនបូជាហេីយ យប់ម្សិលថ្មេីរនេះអូននៅជុំជាមួយគ្រួសារសោះ កម្សត់ណាស់សុខៗជីវិតរសាត់អណ្តែតម្នាក់ឯង
ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត២គ្រឿងបុកគ្នាពេញមួយទំហឹងបណ្ដាលអោយស្រ្តីម្នាក់បាន ស្លា ប់ និងជាច្រេីននាក់ទៀតបានរង របួស ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ទាក់ទងនឹងក្មេងប្រុសម្នាក់ដែលរង របួ ស ស្រាល ក្នុងចំណោមអ្នកជួបហេតុការណ៍ និងត្រូវជាកូនរបស់ ជន រង គ្រោះ ស្លា ប់ បាត់បង់ជីវិតក្នុងឧបទ្ទវហេតុខាងលេី ត្រូវបានសាច់ញាតិបងប្អូននាំយកមកថែទាំហេីយ ហើយអ្វីដែលកាន់តែសង្វេគនោះ កុមារារូបនេះបានត្រឹមអុជធូបថ្វាយបង្គំគោរពវិញ្ញាណក្ខន្ធម្តាយពីចំងាយប៉ុណ្ណោះ ខណៈដែលឪពុក និងប្អូនស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Solika Bun បានមានការរៀបរាប់ឲ្យដឹងថា៖«យប់នេះម៉ាក់អូនបូជាហេីយ… យប់ម្សិលថ្មេីរនេះអូននៅជុំជាមួយគ្រួសារសោះ កម្សត់ណាស់សុខៗជីវិតរសាត់អណ្តែតម្នាក់ឯងមកដល់ផ្ទះបង ថានឹកម៉ាក់ ចង់ទៅជួបសូម្បីលេីកចុងក្រោយមិនបានជួបផង ថ្ងៃនេះថ្ងៃសីលមានតែនាំអូនថ្វាយផ្កាដល់ព្រះ អុជធូបឧទ្ទិសព្រលឹងម៉ាក់បានត្រឹមពីចំងាយហេីយលាជារៀងរហូត ចំណែកពូមីងបងប្អូនដែលទាក់ទងមកសួរច្រេីនថាប្អូនប្រុសនៅឯណាមានសុវត្ថិភាពឫអត់ គាត់បានស្នាក់នៅផ្ទះខ្ញុំតាំងពីយប់មកម្ល៉េះ សូមកុំមានការបារម្ភ ពួកយេីងមេីលថែគាត់បានយ៉ាងល្អ អរគុណសម្រាប់ការស្រឡាញ់ចំពោះប្អូននិង គ្រួសារ»។
សូមទស្សនាវីដេអូខាងក្រោម