សូមចូលរួមរំលែកទុក្ខផង ស្រ្តីម្នាក់ត្រូវបានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ដោយសារតែ
កាលពីវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត២គ្រឿងបុកគ្នាពេញមួយទំហឹងបណ្ដាលអោយស្រ្តីម្នាក់បាន ស្លា ប់ និងជាច្រេីននាក់ទៀតបានរង របួស ហេតុការណ៍បង្កការភ្ញាក់ផ្អើលស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ប៊ុន ធីប ដែលត្រូវជាសាច់ញាតិនៃ ស ព ជន រង គ្រោះ ខាងលេី បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ព្រមទាំងបានសរសេររៀបរាប់ថា៖ «សូម អុី ទៅអោយបានសុខ ទៅកាន់សុគតិភព វា ពិតជាលឿនពេកហើយ ខ្ញុំទទួលវាមិនបានទេ R.I.P»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។