ទិដ្ឋភាពពិធីនឹករំលឹក និងបួងសួងចំពោះវិញ្ញា ណ ក្ខ ន្ធ ប្អូន ហុង តាមបែបសាសនាគ្រិស្ត នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម ដែលជាកន្លែង ហុ ង ធ្លាប់រស់នៅជិតមួយឆ្នាំមុន
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ យេីងបានទទួលនូវដំណឹងដ៏សែនសោកសៅមួយ គឺប្អូនប្រុស ហុង បានទទួលមរណភាពហេីយ គឺដោយសារតែ គាត់តោងឡានដឹកម៉ាសុីនភ្លេីង ហេីយលោតចុះពីឡាន ត្រូវកន្ទុយក្រោយ អូ.សហេីយកិ.ន។ ក្រោយមកនៅរសៀលថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០២១ ក៏បានលេចចេញនូវវត្តមាន របស់បុរស និងស្រ្ដីម្នាក់ ដែលអះអាងថាខ្លួន គឺជាយាយ និងជាឪពុករបស់ប្អូនប្រុស ហុង និងបានមកទទួលយកធាតុរបស់កូនយកទៅធ្វើបុណ្យនៅស្រុកកំណើតហើយ ស្ថិតនៅក្នុងវត្តព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ ពូ ណេត បានបង្ហោះនូវទិដ្ឋភាពពិធីនឹករំលឹក និងបួងសួងវិញ្ញាណក្ខ.ន្ធ ប្អូនប្រុស ហុង និងបានសរសេររៀបរាប់ឱ្យដឹងថា៖”ពិធីនឹករំលឹក និងបួងសួងចំពោះវិញ្ញានក្ខ.ន្ធ ចិន ហុង(ឈ្មោះនៅអង្គការ) តាមបែបសាសនាគ្រិស្ត, នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម (បែកចាន) ដែលជាកន្លែងហុងធ្លាប់រស់នៅជិតមួយឆ្នាំ។ គួររំលឹកផងដែរថា ហុងបានមករស់នៅមណ្ឌលនេះ ដោយសារខាងសង្គមកិច្ចគេយកមកដាក់ពេលដែលថ្ងៃហុង វា លួ.ចម៉ូតូគេ, ខ្ញុំបានសួរនាំដឹងរឿងខ្លះៗទាក់ទងនឹងហុងពី Madam Marie ពេលដែលរស់នៅក្នុងមណ្ឌលនេះ គឺថាហុងជាក្មេងមិនចូលចិត្តរៀន តែចូលចិត្តសេរីភាព គេចូលចិត្តធ្វើអីតាមតែចិត្តគេ តែគេស្លូតបូត មិនដែលមានរឿងបញ្ហា ឈ្លោះ ទា.ស់ ទែ.ង ជាមួយមិត្តនៅមណ្ឌលនោះទេ, ហុងធ្លាប់បានលួ.ចរត់ជាច្រើនដង តែខាងមណ្ឌលគេទើប ចា.ប់យកមកវិញ តែរត់លើកក្រោយនេះ ខាងមណ្ឌលគេអស់សមត្ថភាពនឹងចាប់មកវិញ ទើបហុងបែបនេះ, ហុងជាក្មេងម្នាក់ដែលធំឡើងរស់នៅតាមផ្លូវ មានអ្នកបង្រៀនវាអោយចេះ លួ.ច ចេះខូ.ច ទើបបានវាបែបនេះ ហើយហុងវាក៏ជាក្មេងម្នាក់មិនប្រក្រតីផងដែរ
ព្រោះកាលហុងនៅក្នុងផ្ទៃម្ដាយ ម្ដាយផឹ.ក ស្រា ច្រើនពេក មួយវិញទៀត Madam Marie ថា គាត់ធ្លាប់សួរហុងថា ហេតុអីបានហុងស្រលាញ់គាត់ គាត់ស្មានតែហុងឆ្លើយថាព្រោះគាត់អោយនំអោយអីហុង តែហុងឆ្លើយថា ព្រោះលោកយាយអោយវាអោប, ចំណុចត្រង់នេះបងប្អូនពិចារណាខ្លួនឯងចុះ ថាក្មេងម្នាក់នេះ វាជាក្មេងខ្វះភាពបែបណា? ដោយសារតែរឿងរ៉ាវបែបនេះហើយ ទើបធ្វើអោយMadam Marie និងបងប្អូននៅខាងមណ្ឌលមានអារម្មណ៏ស្រណោះអាឡះអាល័យហុង ទើបរៀបចំពិធីអោយហុងម្សិលមិញនេះ។ ដោយមើលឃើញបែបនេះខ្ញុំបានតំណាងអោយបងប្អូនសប្បុរសធម៌ចូលបុណ្យហុងទាំងអស់ បានដកថវិកាទៅទិញនំបុ័ងសាច់250កំណាត់ និងទឹកសុទ្ធ12កេះ យកទៅចែកជូនដល់មិត្តភក្ក័ និងបងប្អូនអ្នកនៅមណ្ឌលជាមួយហុង ស្គាល់ហុងបានហូបក្នុងកម្មវិធី ដើម្បីអោយបានបុណ្យកុសល ឧទិស្ទទៅអោយហុង អោយគ្នាឆាប់បានចាប់ជាតិថ្មី សំណាងល្អនៅជាតិក្រោយ។ ជាចុងក្រោយសូមជូនកុសលផលបុណ្យ និងអរគុណធំៗដល់បងប្អូនសប្បុរសជនទាំងអស់ដែលបានចូលបុណ្យហុងតាមខ្ញុំបាទ សូមអោយជួបតែរឿងល្អៗក្នុងជីវិត”។
សូមទស្សនាវីដេអូខាងក្រោម