សូមចូលរួមរំលែកទុក្ខផង ព្រឹទ្ធាចារ្យ ឯម ធាយ គ្រូរបាំបុរាណដ៏ល្បីល្បាញរបស់កម្ពុជា បានទទួលមរណភាពហេីយ
នៅព្រឹកថ្ងៃត្រង់នេះ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ដែលព្រឹទ្ធាចារ្យ ឯម ធាយ បានទទួលមរណភាព ដោយរោគាពាធ ធ្វើឲ្យមហាជនខ្មែរជាច្រើន ជាពិសេសក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖«R.I.P បាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហើយ វរសិល្បៈករ វរព្រឹទ្ធសិល្បៈការិនី ទេវនាដនិមិ្មត ឬសំនៀងពិរោះគន្ធា ឯម ធាយ បានទទួលមរណភាព នៅវេលាម៉ោង ១២:២០ នាទីយប់ ថ្ងៃឣង្គារ ៦កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ក្នុងជន្មាយុ ៨៨ឆ្នាំ។
នេះជាការបាត់បង់នូវធនធានដ៏កម្រមហាសាលមួយរឺក៏បាត់បង់ពេជ្រមួយគ្រាប់យ៉ាងសំខាន់ក្នុងវិស័យសិល្បៈបុរាណ។ សូមបួងសួងទេវតា បណ្ដាលឲដួងវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់ទីឋានសុគិតិភពកុំបីអាក់ខានឡើយ ទូកទៅកំពង់នៅបានមកដល់។ ដោយក្តីគោរពចូលរួមសោកស្តាយអំពីខ្ញុំបាទ អុឹម ជីវ៉ា»។