នេះបានច្បាស់លាស់ ស្គាល់គ្នាកន្លះខែ ខ្ចិលគិតច្រេីនគូស្នេហ៍មួយគូសម្រេចចិត្តភ្ចាប់ពាក្យភ្លាម ដោយខាងប្រុសបានលេីកឡេីថា
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបមង្គលការ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហើយក៏មានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នាទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ក្រឡេកមកមើលពីគូស្នេហ៍មួយគូនេះវិញ ពួកគេទាំងពីរនាក់បានក្លាយទៅជាគូដណ្ដឹងនឹងគ្នាហើយ បន្ទាប់ពីមានការដឹងលឺពីចាស់ទុំទាំងសងខាងដោយបានរៀបចំនូវពិធីភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ ដែលកូនកំលោះមានគណនីហ្វេសប៊ុកឈ្មោះ Lock TA kii និងកូនក្រមុំមានឈ្មោះ Sakura ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើននោះ គូស្នេហ៍មួយគូនេះទេីបតែបានស្គាល់គ្នាត្រឹមតែរយៈពេលកន្លះខែប៉ុណ្ណោះ តែអ្នកទាំងពីរបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាហេីយ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនកំលោះបានមានការលើកឡើងថា៖««ស្គាល់គ្នាកន្លះខែខ្ចិលគិតច្រេីនភ្ចាប់ពាក្យភ្លាម ច្បាស់ឬមិនច្បាស់ត្រឹមប៉ុននឹងហេីយ សង្សារ 2-3 ឆ្នាំ ក៏នៅតែបែកគ្នាបេីបានជួបអ្នកណាគិតថាល្អហេីយគិតគូជាមួយគ្នាទៅ️ អរគុណគ្រួសារទាំងសងខាងដែលអោយពួកញ៉ុមមានថ្ងៃនេះ»។