សូមចូលរួមរំលែកទុក្ខផង យុវជនម្នាក់ដែលមានតួនាទីជាអ្នកសម្តែងល្ខោនខោល បានទទួលមរណភាពដោយសារតែ
នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈផេកហ្វេសប៊ុកឈ្មោះ យុវជនល្ខោនខោលកម្ពុជា បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានយុវជនម្នាក់ដែលមានតួនាទីជាអ្នកសម្តែងល្ខោនខោល បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ប្រភពខាងលេីបានមានការរៀបរាប់ឲ្យដឹងថា៖«យេីងខ្ញុំពិតជាមានសេចក្តី រ ន្ធ ត់ យ៉ាងខ្លាំងដែលបានទទួលដំណឹងថាប្អូនប្រុស ភាព សុវណ្ណកក្កដា វ័យ 15ឆ្នាំ អ្នកសម្តែងល្ខោនខោល ត្រូវជាសិស្សដែលបានរួមដំណេីរជាមួយ យុវជនល្ខោនខោលកម្ពុជា តាំងពីការចាប់ផ្តេីមរបស់ពួកយេីងមកដល់រយៈពេល5ឆ្នាំនេះ បានទទួលមរណភាពដោយសារខ្យល់.គ។
បេីសិនជាបងប្អូនអ្នកគាំទ្រដែលធ្លាប់មេីលការសម្តែងរបស់គាត់ចង់ចូលបច្ច័យដេីម្បីរំលែកទុក្ខក្រុមគ្រួសារគាត់ បងប្អូនអាចផ្ញេីតាមលោក សយ ច័ន្ទបូរី អនុប្រធានយុវជនល្ខោនខោលកម្ពុជា និងជាគ្រូបង្ហាត់ផ្នែកល្ខោនខោល នៃសាលាមធ្យមវិចិត្រសិល្បៈ តាមគណនី ABA៖ 000381926 Soy Chanborey។ សូមបញ្ជាក់ថា៖ ប្អូនប្រុស ជាកូនរបស់ លោកគ្រូ ផុន សុភាព គ្រូបង្ហាត់ល្ខោនខោល នៃសាលាមធ្យមវិចិត្រសិល្បៈ»។