បន្ទាប់ពីឃេីញ ឪពុករបស់ប្អូន ហុ ង បានមកទទួលធាតុប្អូន ហុ ង រួចមក ស្រាប់តែ ចំបុីខ្មី បានបង្ហោះសារមួយឃ្លាថា
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ យេីងបានទទួលនូវដំណឹងដ៏សែនសោកសៅមួយ គឺប្អូនប្រុស ហុ ង បានទទួលមរណភាពហេីយ គឺដោយសារតែ គាត់តោងឡានដឹកម៉ាសុីន ភ្លេី ង ហេីយលោ ត ចុះពីឡាន ត្រូវកន្ទុយក្រោយ អូ.ស ហេីយកិ.ន។ យ៉ាងណាមិញ នៅរសៀលថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក TVFB បានចុះទៅធ្វេីបទសំភាសន៍ផ្ទាល់ ជាមួយបុរស និងស្រ្ដីម្នាក់ ដែលអះអាងថាខ្លួន គឺជាយាយ និងជាឪពុករបស់ប្អូនប្រុស ហុង និងបានមកទទួលយកធាតុរបស់កូនយកទៅធ្វើបុណ្យនៅស្រុកកំណើតហើយ ស្ថិតនៅក្នុងវត្តព្រែកលា ភ សង្កាត់ព្រែកលា ភ ខណ្ឌជ្រោយចង្វារ។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឃេីញ ឪពុករបស់ប្អូនហុង បានមកទទួលធាតុ រួចមក លោក យិន ហេង ហៅ ចំបុីខ្មៅ បានបង្ហោះសារមួយឃ្លាថា៖”ទោះបីជាមិនបានប្រើកោដ្ឋដែលពួកខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នាសម្រាប់ជាលំនៅចុងក្រោយរបស់ប្អូន ហុង ក៏ពួកយើងខ្ញុំទាំងអស់គ្នា សប្បាយចិត្ត ដែលបានចូលរួមក្នុងការសាងកុសល្យដោយមិនបានប្រកាន់ថាអ្នកណា មកពីណា មានឬ ក្រ សំខាន់ពេលគ្មានញាតិគឺយើងខ្ញុំទាំងឡាយបានរួមគ្នាជាទាន ដើម្បីសម្រួលផ្លូវ ក្នុងវិស័យជំនឿ តាមលំអាននៃព្រះពុទ្ធសាសនាដែលផ្សាភ្ជាប់ជាមួយជីវិតសត្វលោកសព្វថ្ងៃ។
ពេលនេះ ញាតិ កុមារា ហុង បានមកទទួលធាតុ នៃប្អូន ទៅធ្វើពិធីតាមប្រពៃណី ពីវត្តព្រែកលា ភ ហើយ អ្វីដែល ខ្ញុំព្រះករុណាខ្ញុំសប្បាយចិត្តនោះគឺ រូបថតដែលយើងខ្ញុំជ្រើសរើសជារូបចុងក្រោយសម្រាប់ប្អូន ហុ ង ដែលជារូបកុមារាកម្ពុជាកំពុងសិក្សាថ្នាក់បឋម ក៏បានជារូបចុងក្រោយសម្រាប់គ្រួសារ នៃ ស.ព។ សូមប្អូនទទួលបាននូវសេចក្ដីសុខគ្រប់ប្រការពីបុណ្យទាំងឡាយទាំងពួងដែលពួកបង អ៊ំពូ មីង បានផ្ដល់ឱ្យប្អូន ព្រមទាំងក្ដីអាណិតអាសូរ សូមប្អូនទទួលបានតែភាពកក់ក្ដៅ កុំឱ្យព្រាត់ប្រាស់ក្ដីសុខក្នុងគ្រួសារដូចជាតិនេះទៀត។ ជំរាបផងដែរថា យើងខ្ញុំ ក៏បានចាត់ចែង ប្រេងពេលបូជា ភ្លុកដែលជាអ្នកបូជា និង ដូនចាស់ចាំឱ្យភ្លើ ង ធូប ជាថវិកាដែលបានពីសប្បុរសជនផងដែរ។ សូមអរគុណ”។