នៅចាំលោកតាទេ ដូចតាមការសន្យា ពេលនេះលោកស្រី ទ្រី ដាណា បានយកអំណោយជូនលោកតា ព្រមទាំងថវិកាចំនួន
រូបភាពដ៏រំជួលចិត្តចំនួនពីរសន្លឹក ស្ដីពីអ៊ំប្រុសម្នាក់ បានលុតជង្គង់ ក្រាបសំពះលោកតាម្នាក់ ត្រូវជាឪពុកបង្កេីតរបស់គាត់ ដែលមានអាយុ៩២ឆ្នាំ ទៅហេីយ រស់នៅព្រែកឯក បានរៀបចំបង្វិច និងវ៉ាលី ត្រៀមខ្លួនឡេីងរថយន្ដ ដេីម្បីទៅសម្រាកព្យាបាលជំងឺ កូវីដ១៩ បានធ្វេីឱ្យមហាជនទូទាំងប្រទេសមានការរំជួលចិត្តជាខ្លាំង កាលពីពេលថ្មីៗកន្លងទៅនេះ។
យ៉ាងណាមិញ នៅលេីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារមួយឃ្លាឱ្យដឹងថា៖”នៅចាំលោកតា ២នាក់នេះទេ? នាងខ្ញុំធ្វើតាមការសន្យាហើយ ពេលជាពីកូវីដជូនកាដូដល់ពួកគាត់ កាលនោះ ឃើញរូបកូនលុតជង្គង់ ជូនដំណើរឪពុកអាយុជាង ៩០ឆ្នាំទៅព្យាបាលកូវីដ១៩ ពិតជារំជួលចិត្តណាស់។
ផ្ដល់កម្លាំងចិត្តឱ្យគាត់រឹងមាំ ព្យាបាលឆាប់ជាវិញ។ ឥឡូវគាត់ជាហើយ ទើបចប់ចត្តាឡីស័ក ១៤ថ្ងៃទៀត។ សុខភាពគាត់ល្អឡើងវិញ ជូនពរនាងខ្ញុំជាធម៍ច្រើនណាស់។ នាងខ្ញុំបានឱ្យគេទិញប៉ាន់តែ កំសៀវទឹក សម្ភារៈប្រើប្រាស់ អំណោយជាស្បៀងអាហារ និងថវិកាម្នាក់ ៦០ម៉ឺនរៀល ដើម្បីទុកទៅវត្ត ធ្វើបុណ្យឱ្យអាយុកាន់តែវែង គាត់នៅខាងព្រែកឯង ច្បារអំពៅ។ ជូនបុណ្យទាំងអស់គ្នាផង”។