សមត្ថកិច្ចបាននាំខ្លួន ជន ស ង្ស័យ ជាប្តីស ម្លា ប់ ប្រពន្ធ ខ្លួន ដាក់ចូលក្នុងវ៉ាលីទៅធ្វើត្រាប់ ដោយជន ស ង្ស័យ បានរៀបរាប់ពីដំណើរសាច់រឿងមុនកើតហេតុថា
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ ជន ស ង្ស័យ ម្នាក់ ដែលបាន សម្លា ប់ ប្រពន្ធរបស់ខ្លួនដាក់ចូលក្នុងវ៉ាលី នៅខណ្ឌសែនសុខ ហេីយបេីករថយន្តយកទៅប្លុងចោលនៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចម្រុះសហការឃាត់ខ្លួនបាននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌក្រួសងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវ ឃា ត់ ខ្លួន ជន ស ង្ស័យ ០១នាក់ ក រ ណីឃា ត កម្ម បង្កដោយសហព័ទ្ធ (ទំនាស់ វា យ ទា ត់ កា ប់ និងកាំ បិត បណ្តាលឲ្យ ជន រង គ្រោះ ស្លា ប់ ០១នាក់ នៅចំណុចក្នុងផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦ និង៣០នាទី ។
សមត្ថកិច្ចចម្រុះបានធ្វេីការ ឃា ត់ ជន ស ង្ស័យ ០១នាក់ ឈ្មោះ ស៊ាន ហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មាន សារ ធាតុញៀន ដែលបានធ្វើសកម្មភាព វា យ កា ប់ សម្លា ប់ ជន រង គ្រោះឈ្មោះ គង់ វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(ស្លា ប់) ។ សម្ភារៈបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកឡុចស៊ីសRX330 ផលិតឆ្នំា ២០០៤ គ្មាន ស្លាកលេខ , សាំង១២០លីត្រ , វ៉ាលីស០១ , សម្លៀកបំពាក់មួយចំនួន , និងសម្ភារៈផ្សេងៗ ០១ចំនួន ។
ជុំវិញ ក រ ណី ខាងលើនេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ សមត្ថកិច្ចបាននាំ ជន ស ង្ស័យ ទៅធ្វើត្រាប់នៅទីតាំងកេីតហេតុខាងលេី និងបាននាំខ្លួន ជន ស ង័្សយ មកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ វិញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវទិដ្ឋភាពនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម