មិនគួរឲ្យជឿទេ ធ្លាប់តែឃើញនៅប្រទេសគេ តែឥលូវមាននៅខ្មែរយើងហើយ នារីរូបស្រស់ម្នាក់ជួលផ្ទះគេជាង២ឆ្នាំ ម្ចាស់ផ្ទះបើកទ្វារខ្វាកសំរាមពេញបន្ទប់គរដូចភ្នំ
កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ An Na បានធ្វើការ Live ជាវីដេអូបង្ហាញអំពីទិដ្ឋភាពក្នុងបន្ទប់ជួលមួយកន្លែងដោយសំបូរទៅដោយសំរាមពេញក្នុងបន្ទប់តែម្តង រហូតដល់រកផ្លូវដេីរគ្មាន ហេីយសូម្បីតែកន្លែងគេងវិញ គឺមានសភាពគគ្រេចលែងនិយាយចេញតែម្តង។
បេីតាមការបញ្ជាក់តាមរយៈទិដ្ឋភាពក្នុងវីដេអូ Live គណនីហ្វេសប៊ុកខាងលេីបានមានការលេីកឡេីងថា ម្ចាស់ដែលបានជួលបន្ទប់នេះគឺជាមនុស្សស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត និងមានការងារល្អទៀតផង តែអ្វីដែលហួសចិត្ត និងនឹកស្មានមិនដល់នោះ បែរជាមានចរិតខ្ជិលរកលេខដាក់គ្មាន ចោលសំរាមរាយប៉ាយពេញបន្ទប់ឡេីងគដូចភ្នំ ដែលមានដូចជាខោអាវ ដបទឹកសុទ្ធ ភេសជ្ជៈ និងសំឡី អនាម័យជាដើមនោះ។
ទន្ទឹមនឹងនេះដែរ ចំពោះទិដ្ឋភាពនៃវីដេអូខាងលើត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរចែករំលែកយ៉ាងព្រោងព្រាត និងបានធ្វើការបញ្ចេញជាមតិយោបល់ជាច្រើនផ្សេងៗពីគ្នាផងដែរ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម