បន្ទាប់ពីទទួលបានដំណឹង កុមារា ហុ ង ត្រូវបានទទួលមរណភាព ស្រាប់លោកស្រី ទ្រី ដាណា បង្ហោះសារបែបនេះថា
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ យេីងបានទទួលនូវដំណឹងដ៏សែនសោកសៅមួយ គឺប្អូនប្រុស ហុង បានទទួលមរណភាពហេីយ គឺដោយសារតែគាត់ លោតចុះពីលេីឡាន។ បេីយោងតាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយ មានឈ្មោះ Zear Tong បានសរសេរប្រាប់ឱ្យដឹងថា៖
“អាហុងទៅហេីយ Hmmm អស់កម្មហេីយ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ។ Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង ស្លា.ប់ ដោយសារមូលហេតុអ្វី លឺពួកម៉ាកប្រាប់ថា វាតោងឡានដឹកម៉ាសុីនភ្លេីង ហេីតលោតចុះពីឡាន ត្រូវកន្ទុយក្រោយ អូ.សហេីយកិ.ន”។
យ៉ាងណាមិញ នៅព្រឹកថ្ងែទី១២ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ក្រោយទទួលបាននូវដំណឹងដ៏សែនតក់ស្លុ.តនេះភ្លាម លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារមួយឃ្លា ដោយសរសេរលេីកឡេីងថា៖”ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុង ធ្លាប់ឃើញគេបង្ហោះ មើលរូប មើលវីដេអូក្មេងនេះ អាណិតដែរ តែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯង ឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។ ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេង ធ្លាក់ស្លា.ប់ តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួចមូតូ រ៉ឺមកគេ ក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មានគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។ មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូន ចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេងអនាថា ដូចអាហុងនេះ សូមឯងទៅកើតជាតិថ្មី មានក្ដីសុខ មានគ្រួសារដ៏កក់ក្ដៅមួយ”។