សូមចូលរួមរំលែកទុក្ខផង នាយ តោ អតីតមិត្តរួមក្រុមកំប្លែងនាយ ពែកមី បានទទួលមរណភាពហើយ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារនាយ តោ អតីតតារាកំប្លែងក្រុមនាយ ពែកមី ដោយលោកបានទទួលមរណភាពនៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺមហារីកក្រពះ។ នេះបេីយោងតាមការបញ្ជាក់ពីនាយ ក្រូច នៅលេីបណ្តាញសង្គមហ្វេសប៊ុកនាមុននេះបន្តិច។
គួររំលឹកផងដែរថា កាលពីជាង ១០ឆ្នាំមុន នាយ តោ ធ្លាប់បានចូលរួមសម្តែងសាច់រឿង “អ៊ូរខុងលង់ស្នេហ៍ស្រីស្អាត“ លេីឆាកប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងកម្មវិធី រាត្រីកំសាន្ត ដែលពេលនោះលោកបានដេីរតួអង្គជាជ្រូកប៉ាជេ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ក៏ដូចជាសំណេីចក្អាកក្អាយពីសំណាក់អ្នកទស្សនាជាច្រើន។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់លោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។