មិនធម្មតាមែន លួចលុយគេហេីយ បែរជាហ៊ានចេញមុខប្រកាសក្ដែងៗ ព្រមានប្ដឹង ទៅកាន់ម្ចាស់លុយទៀតផង ក្រោមហេតុផលមួយនេះគឺ
កាលពីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក អុឹម ជីវ៉ា បានទៅជួបនឹងបុគ្គល សុខា នេះម្ដងទៀត និងបានជូនទៅបេនឡាន ផ្សារថ្មី ហេីយថែមទាំងបានឱ្យលុយចំនួន ១០មុឺនរៀល ដេីម្បីឱ្យបុគ្គលនេះទៅស្រុក និងសង្ឃឹមថាអស់កម្ម ពារ និងគ្នាចុះ។
យ៉ាងណាមិញ ក្រោយរំលងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបុគ្គលរូបនេះ ហ៊ានធ្វេីទង្វេី ដ៏ប្រហេី.ន ដោយលួចលុយរបស់អ្នកលក់អនឡាញម្នាក់ ឈ្មោះ ចែយូ ធ្វេីឱ្យម្ចាស់លុយមានការខឹងសម្បារយ៉ាងខ្លាំង រហូតតែបុគ្គលនេះ ត្រូវបានម្ចាស់លុយ ទះមួយកំផ្លៀង ចំណែកឯសុខានេះវិញ បានត្រឹមតែឈរយកដៃស្ទាបមុខ ព្រោះឈឺខ្លាំង ទាំងមិនមានភាពអៀនខ្មា.ស់បន្ដិចសោះឡេីយ។
រឿងលួចលុយរបស់គេមិនទាន់ចប់ផង ស្រាប់តែបុគ្គល សុខាសុខា ហ៊ានស្រែកក្ដែងៗតាមបណ្ដាញសង្គម តិចតុក ដោយព្រមានប្ដឹង ចែយូ វិញ ពីបទប្រេីប្រាស់អំពេីហិ.ង្សាមកលេីខ្លួន និងបានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា គឺមានមហាជនច្រេីនណាស់ ដែលបានគាំទ្រចំពោះសកម្មភាពរបស់ខ្លួន ក្នុងការប្ដឹង ចែយូ វិញ។ តែយ៉ាងណាក្ដី ចំពោះរឿងដ៏ស្មុគស្មាញមួយនេះ យេីងនៅពុំទាន់ដឹងថា យ៉ាងណានោះទេ មានតែរង់ចាំទស្សនាភាគបន្ដទៀត តែប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោម