ប្រពន្ធបានត្រឹមទ្រហោយំ ហៅប្តីអោយត្រលប់មកវិញ បន្ទាប់ពីប្តីបានទទួលមរណភាពដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកស្រី សយ ដាលីស ជាភរិយាព្រមទាំងក្រុមគ្រួសារ សាច់ញាតិទាំងអស់ដែលបានបាត់បង់លោក ឈុន ឈីន អធិការរង នៃអគ្គធិការដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាស្វាមីជាទីស្រឡាញ់ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះដែរ លោកស្រី សយ ដាលីស បានបង្ហាញពីក្តីសោកសៅក្រៃលែង ដោយពោរពេញទៅដោយក្តីអាឡោះអាល័យជាពន់ពេក ក៏បានបង្ហោះសារថា៖«លោកប្តីជាទីស្រលាញ់អូនអើយ បងមកវិញមកកុំទៅដោយមិនលាគ្នាចឹង យើងទឹមតែនិយាយគ្នាថ្ងៃមិញសោះថាបងនឹងមកជួបអូនមិចបង ស្លា ប់ ចោលអូនចឹង អូនស្រលាញ់បងខ្លាំងណាស់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។