តាមពិតចឹងសោះ លោក មាស ឬទ្ធី ធ្វើការបកស្រាយពីមូលហេតុដែលប្អូនប្រុស យឿន ពិសី ក្លាយជាម្ចាស់ពាន Cambodia’s Got Talent តែមិនសូវទទួលបានការងារពីក្រុមហ៊ុន
ប្អូនប្រុស យឿន ពិសី គឺជាអតីតម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងទេពកោសល្យដ៏អស្ចារ្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី១ ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់ភ្លេចប្អូនប្រុសទេមើលទៅ ដែលក្រោយពីប្អូនបានបាត់មុខអស់មួយរយៈពេល បន្ទាប់ពីទទួលបាននូវជ័យលាភីកាលពីកន្លងទៅនោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ប្អូនប្រុស យឿន ពិសី បានចេញជាវីដេអូមួយរៀបរាប់ទាំងក្តីឈឺចាប់ បន្ទាប់ពីខ្លួនក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី១ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ ២០២១ នេះ គឺលោកស្ទេីរតែមិនទទួលការងារពីខាងក្រុមហ៊ុនទាល់តែសោះ។
ទន្ទឹមនឹងការលើកឡើងនេះដែរ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ ក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក លោក មាស ឬទ្ធី បានធ្វើការបកស្រាយទាក់ទងទៅនឹងបញ្ហាខាងលេីថា ចំពោះមូលហេតុដែលមិនសូវមានវត្តមានការងាររបស់ប្អូនប្រុស យឿន ពិសី គឺមកពីម្ចាស់ផ្សព្វផ្សាយពាណិជ្ជកម្មតាមកម្មវិធីនានាមិនបានជ្រេីសរេីស ឯចំណែកប្រាក់រង្វាន់ដែលផ្តល់អោយជាបន្តបន្ទាប់ ក៏ព្រោះតែប្អូនប្រុស យឿន ពិសី នៅក្មេងនិងមានភាពពិកាទៀតផងនោះ ទេីបម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី១ រូបនេះ ក៏បានធ្វើកុងត្រាជាមួយក្រុមហ៊ុនដោយសម្រេចយកជាដំណាក់កាលវិញ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូដែលជាការបកស្រាយពីលោក មាស ឬទ្ធី ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម