ម្ចាស់ផ្ទះចិត្តល្អ មិនត្រឹមតែបញ្ចុះថ្លៃផ្ទះជួលឲ្យអ្នកជួលផ្ទះរបស់ខ្លួនទេ ថែមទាំងចែកស្បៀងអោយគ្មានប្រណីដៃទេ អោយគ្រប់បន្ទប់ទាំងអស់ នៅថែមលុយអោយទៀត
មើលម្ចាស់ផ្ទះជួលគេផង តម្លៃផ្ទះក៏ចុះ ឥលូវចែកស្បៀងអោយគ្មានប្រណីដៃទេ អោយគ្រប់បន្ទប់ទាំងអស់មហាដៃទូលាយណាស់ អង្ករអត់មានអោយតិចតូចទេចា៎ លេងផ្កាខ្ញីបេធំ50គីឡូតែម្ដង ហើយនៅថែមលុយអោយទៀត និងរបស់ញ៊ាំថែមទៀត តាំងពីដើមគិតគូរអ្នកនៅផ្ទះគាត់ណាស់លឺខ្វះ លឺខូចអី មិនបានទេ ហើយបើលឺអ្នកណាទើបសម្រាលកូនឬទើបរៀបការ ចាំមើលអាំងប៉ាវគាត់អោយមិនចេះតូចទេ ហ៊ានតែបានកូនភ្លោះ គុណអាំងប៉ាវអោយទៀត អរគុណណាស់ ពូនិងអុី សូមអោយមានសុខភាពល្អសំណាងល្អ”។ នេះគឺជាសំណេររបស់នារីម្នាក់ ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ Leakina Chet បានសរសេររៀបរាប់ និងថ្លែងអំណរគុណទៅដល់ម្ចាស់ផ្ទះជួល ដែលតែងតែគិតគូរដល់អ្នកជួលផ្ទះរបស់គាត់ គ្រប់ពេលវេលា មិនថាក្នុងស្ថានការណ៍ដ៏លំបាកនេះ។
បន្ថែមពីលេីនេះ ក្រោយការបង្ហោះ របស់ម្ចាស់គណនីខាងលេីរួចមក គឺបានធ្វេីឱ្យមជ្ឈដ្ឋានមហាជន បាននាំគ្នាស៊ែរចែករំលែករហូតទៅដល់ រាប់មុឺនដងឯណោះ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ និងមានអ្នកខមិន សួរនាំ ចង់ស្គាល់ពីមុខមាត់ម្ចាស់ផ្ទះ ដែលមានចិត្តល្អថ្លៃថ្លា រហូតធ្វេីឱ្យម្ចាស់គណនីខាងលេីដដែល បានបង្ហោះសារមួយបន្ថែមទៀត អមជាមួយរូបថតម្ចាស់ផ្ទះ និងបានសរសេររៀបរាប់ទៀតថា៖
“នេះហើយបងប្អូន គាត់ជាម្ចាស់ផ្ទះជួលខ្ញុំ ដោយសារខ្ញុំផុសពីគាត់ល្ងាចមិញ ក៏មានបងប្អូន ខមិន ស៊ែរ ឆែត ច្រើនចង់ដឹងព័ត៌មានពីម្ចាស់ផ្ទះចិត្តល្អ ចង់ឃើញមុខចង់ដឹងទីតាំងផ្ទះគាត់អធ្យាស្រ័យបងប្អូនខ្ញុំឆ្លើយមិនទាន់ទេ ច្រើនពេក ឥលូវផុសពីគាត់អោយបងប្អូនបានស្គាល់ហើយ មានអ្នកសួរពិតឬអត់ចូលមើលអាខោនគាត់ដែលខ្ញុំ tageអោយចុះនេះហើយជាគាត់ ខ្ញុំនិងគាត់មិនពាក់ព័ន្ធជាប់សាច់ឈា.មអី និងគ្នាទេ គ្រាន់តែចង់អរគុណនូវទឹកចិត្តគាត់កន្លងមកប៉ុណ្ណោះ គាត់សាមញ្ញៗ មាត់ខ្វាចៗលឺៗ អ្នកនៅផ្ទះគាត់ជាង30បន្ទប់និងដឹងហើយថាចិត្តគាត់ម៉េចដែរ ផ្ទះគាត់នៅតាខ្មៅក្បែរបន្ទាយទាហ៊ានក្រោយសាលាខ្ពកវែង ទល់មុខផ្ទះសំណាក់សេងឆេង ណាបងប្អូន”។