អាណិតណាស់ ម្ចាស់ពាន Cambodia’s Got Talent លោក យឿន ពិសី រៀបរាប់ទាំងទឹកភ្នែក ខ្លួនបានត្រឹមដេកអោបពាន តែគ្មានការងារធ្វើ
ប្អូនប្រុស យឿន ពិសី គឺជាអតីតម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងទេពកោសល្យដ៏អស្ចារ្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី១ ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់ភ្លេចប្អូនប្រុសទេមើលទៅ ដែលក្រោយពីប្អូនបានបាត់មុខអស់មួយរយៈពេល បន្ទាប់ពីទទួលបាននូវជ័យលាភីកាលពីកន្លងទៅនោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ប្អូនប្រុស យឿន ពិសី បានចេញជាវីដេអូមួយរៀបរាប់ទាំងក្តីឈឺចាប់ បន្ទាប់ពីខ្លួនក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី១ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ ២០២១ នេះ គឺលោកស្ទេីរតែមិនទទួលការងារពីខាងក្រុមហ៊ុនទាល់តែសោះ។
អតីតម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ រូបនេះបានបន្តទៀតថា លោកមិនច្រណែននឹងតារាផ្សេងៗឡេីយ ព្រោះដឹងថាខ្លួនពិការ ហេីយបេីអាចបកក្រោយបានលោកសុំមិនជាប់ល្អជាង ខណៈដែលមួយឆ្នាំមិនទាន់ទទួលបានមួយឆាកផងនោះ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូរបស់ប្អូនប្រុស យឿន ពិសី ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម