តារាចម្រៀង ព្រាប សុវត្ថិ ចូលរួមរំលែកមរណទុក្ខ និងបានចូលរួមបច្ច័យបុណ្យ ស ព លោកគ្រូ ស៊ុំ សារឿន ចំនួន
តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានចូលបច្ច័យបុណ្យ ស ព លោកគ្រូ ស៊ុំ សារឿន កវីនិពន្ធ និងចម្រៀងជើងចាស់ ចំនួន ៤លានរៀល ដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។ នេះគឺជាសំនេរបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ នៅលេីទំព័រផេកហ្វេសប៊ុកនារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ។
មរណភាពរបស់លោកគ្រូ ស៊ុំ សារឿន គឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់អ្នកនិពន្ធបទចម្រៀងជេីងចាស់ ក៏ដូចជាធនធានដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ និងជាការបាត់បង់សមាជិកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារផងដែរ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។