សូមចូលរួមរំលែកទុក្ខផង លោកគ្រូ ស៊ុំ សារឿន អ្នកនិពន្ធទំនុកច្រៀងដ៏ល្បីក្នុងផលិតកម្ម រស្មីហង្សមាស បានទទួលមរណភាពហេីយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសាររបស់លោកគ្រូ ស៊ុំ សារឿន ដោយលោកបានទទួលមរណភាពនៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ វេលាម៉ោង១១និង២០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ។ លោកគ្រូ ស៊ុំ សារឿន ជាអ្នកនិពន្ធទំនុកច្រៀងជាច្រើនបទក្នុងផលិតកម្ម រស្មីហង្សមាស ដែលបទនីមួយៗសុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់មហាជន។
មរណភាពរបស់លោកគ្រូ ស៊ុំ សារឿន គឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់អ្នកនិពន្ធបទចម្រៀងជេីងចាស់ ក៏ដូចជាធនធានដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ និងជាការបាត់បង់សមាជិកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារផងដែរ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។